• 2018-06-26 06:51:26
  • បាល់ទាត់

យុវជន​បឹង​កេត ​ម្នាក់​ទៀត​បាន​ទៅ​ហាត់​នៅ​សាលា​បាល់ទាត់ Barcelona ​

  • 2018-06-26 06:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ម្នាក់​ឈ្មោះ​ថា ប៉ិល សុសីហរាជ ​ហៅ​ក្រៅ​ថា William ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សាលា​បង្ហាត់​បាល់ទាត់​របស់​ក្លឹប Barcelona ​នា​ប្រទេស​សិង្ហបុរី ​រយៈពេល​១​សប្ដាហ៍​ដោយ​ជោគជ័យ។

បើ​តាម​ការ​បញ្ជាក់​របស់ Page Boeungket Academy ​យុវជន​ខាង​លើ​នេះ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​បឹង​កេត​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។ រូបគេ​ត្រូវ​បាន​គ្រូ​បង្វឹក​ថ្នាល​យុវជន​របស់​បឹង​កេត ​សរសើរ​ថា​ជា​ក្មេង​មាន​ទេព​កោសល្យ និង​ចេះ​យល់​ដឹង​ច្រើន​ជាមួយ​សមាជិក​ក្រុម។

អំឡុង​ការ​ទៅ​ហាត់​នៅ​សាលា Barcelona ​នា​ប្រទេស​សិង្ហបុរី​នេះ​ដែរ William​ ត្រូវ​បាន​គ្រូ​បង្ហាត់​នៅ​ទី​នោះ​ពេញ​ចិត្ត​សមត្ថភាព ហើយ​ជ្រើស​រើស​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់​ FCBEscola China Tournament នៅ​ទី​ក្រុង ​Qingdao ​ប្រទេស​ចិន​ថែម​ទៀត​ផង។

នេះ​ជា​យុវជន​ថ្នាល​ទី​២​ហើយ​របស់​បឹង​កេត ​ដែល​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​សាលា​សាខា​ក្លឹប FC Barcelona ​នៅ​សិង្ហបុរី។ ដោយ​យុវជន​ដំបូង​ដែល​បាន​ទៅ​នោះ ​ឈ្មោះ​ថា Kasidef Vasunan កូន​កាត់​ខ្មែរ-ថៃ (ម្ដាយខ្មែរ-ឪពុកថៃ) ​ដែល​ឪពុក​ម្ដាយ​របស់​គេ​បច្ចុប្បន្ន​នេះ​ ជា​ម្ចាស់​ក្លឹប​បឹង​កេត​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់