- 2024-12-30 01:45:00
- បាល់ទាត់
Pep ៖ ជ័យជម្នះលើ Leicester City ២-០ គ្រាន់តែធ្វើឲ្យយើងបានធូរស្រាលបន្តិចប៉ុណ្ណោះ
- 2024-12-30 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ៖ ជ័យជម្នះលើ Leicester City ២-០ គ្រាន់តែធ្វើឲ្យយើងបានធូរស្រាលបន្តិចប៉ុណ្ណោះ
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការរបស់ក្រុមមេឃខៀវ Manchester City បាននិយាយជ័យជម្នះទៅលើក្រុម Leicester City ២-០ គ្រាន់តែធ្វើឲ្យក្រុមរបស់លោកមានធូរស្រាលពីសម្ពាធបន្តិចប៉ុណ្ណោះ ហើយលោកនៅតែត្រូវការគ្រប់គ្នាក្នុងក្រុមប្រឹងប្រែងលេងសហការគ្នាបន្ថែមទៀតនៅខែមករាខាងមុខនេះ។
អ្នកចាត់ការខាងលើបានលើកឡើងថា ជ័យជម្នះជារឿងសំខាន់នៅពេលនេះដើម្បីកាត់បន្ថយសម្ពាធ ជ័យជម្នះនេះធ្វើឲ្យគ្រប់គ្នារាងថមថយសម្ពាធ និងមានអារម្មណ៍ល្អមកវិញ។ ការប្រកួតនៅសល់ច្រើនទៀតដូច្នេះគ្រប់គ្នាត្រូវការការប្រមូលអារម្មណ៍ដើម្បីលេងឲ្យបានល្អពិសេសនៅខែមករាខាងមុខនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញសង្ឃឹមថា គ្រប់គ្នានឹងប្រឹងប្រែងឡើងវិញសម្រាប់ការប្រកួតដែលនៅសល់ នៅពេលនេះគេនិយាយតែពីលទ្ធផលប៉ុណ្ណោះ។ ប្រសិនបើក្លឹបទទួលបានលទ្ធផលល្អហើយគ្រប់គ្នានឹងមិនបារម្ភរឿងទីតាំងលេងរបស់ខ្លួនឯងឡើយ អ្វីគ្រប់យ៉ាងវានឹងបានល្អប្រសើរឡើងវិញនៅពេលដែលលទ្ធផលឈ្នះការប្រកួតវាមកដល់ផ្ទួនៗនោះ។
សូមបញ្ជាក់ថា ជ័យជម្នះ២-០ ទៅលើ Leicester ជាជ័យជម្នះលើកដំបូងក្រៅដីរបស់ Manchester City ក្នុងរយៈពេល២ខែមកនេះ ខណៈដែល២គ្រាប់នោះរកបានដោយ Savinho នៅនាទីទី២១ និង១គ្រាប់ទៀតរកបានដោយ E,Haaland នៅនាទីទី៧៤៕