• 2018-06-15 07:16:08
  • កីឡា​ផ្សេង​ៗ

សៀវម៉ី ទៅ​ដល់​កូរ៉េ​បាត់​ ដើម្បី​ហាត់​ពីរ​ចំណុច​បន្ថែម​ត្រៀម​ 2018 Asian Games

  • 2018-06-15 07:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡា​ការិនី​​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី ​បាន​ទៅ​ដល់​ទឹក​ដី​ប្រទេស​កូរ៉េ​​ហើយ ដើម្បី​ហាត់​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍ 2018 Asian Games នៅ​ទី​ក្រុង​ ចាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​គ្រោង​រៀប​ចំ​ចន្លោះ​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ឆ្នាំ​២០១៨។

ស៊ន សៀវម៉ី

​កីឡា​ការិនី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ​ខ្លួន នឹង​ហ្វឹកហាត់​នៅ​ទីនោះ​​រហូត​ដល់​ដើម​ខែ​សីហា ទើប​ត្រឡប់​មក​ទឹក​ដី​កម្ពុជា​វិញ។ នៅ​ទី​នោះ​កីឡា​ការិនី​រូប​នេះ​ហ្វឹកហាត់​បន្ថែម​​ពីរ​ចំណុច​គឺ​ផ្នែក​ ​បច្ចេកទេស​ និង ក្បាច់​ប្រយុទ្ធ​ ហើយ​អ្វី​ដែល​ពិសេស​បាន​​ប្រកួត​ផ្ទាល់​ជា​មួយ​កីឡាករ​-​កីឡា​ការិនី កូរ៉េ ដើម្បី​ទទួល​បាន​បទ​ពិសោធ​។

​ស៊ន សៀវម៉ី គឺ​ជា​ម្ចាស់​មេដាយ​មាស​​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​២០១៤​ដែល​អាច​និយាយ​បាន​ថា វីរនារី​កម្ពុជា​រូប​នេះ​ត្រូវ​ការពារ​មេដាយ​មាស​របស់​ខ្លូន និង​​ឈ្នះ​​មេដាយ​មាស ស៊ី​ហ្គេម ២ ឆ្នាំ​គឺ ២០១៧ និង ២០១៣ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី