• 2018-06-15 02:08:09
  • កីឡា​ផ្សេង​ៗ

ក្រុម​​កូរ៉េ​ Kongdoo ​ដែល​​មាន​កីឡាករ​ខ្មែរ​ឡើង​វគ្គ​១៦​ក្រុម​ Dota2​ ទ្វីប​អាស៊ី​

  • 2018-06-15 02:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​អេឡិចត្រូនិក​ Kongdoo របស់​ប្រទេស​កូរ៉េ​​ដែល​មាន​កីឡាករ​កម្ពុជា​ប្រកប​អាជីព​នោះ​ទី​នោះ​បាន​ឡើង​ដល់​វគ្គ​១៦​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ជម្រុះ​ Dota2 International 2018 Open Qualifier #1 SEA ។

កីឡាករ​ អ៊ូ ម៉េង​ (N07)​ បាន​ប្រាប់​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ​ Kongdoo ​ត្រូវ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​វគ្គ​បន្ត​បន្ទាប់​មក។ ការ​ប្រកួត​ជម្រុះ​ទ្វីប​អាស៊ី​ Dota2 International 2018 OPEN QUALIFIER #1 – SEA ថ្ងៃ​នេះ​ដើម្បី​​រក​ផ្លូវ​ឆ្ពោះ​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៀត។

កីឡាករ​ អ៊ូ ម៉េង ជា​​កីឡាករ​អេឡិចត្រូនិក​ខ្មែរ​ទី​មួយ​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ E-Sports របស់​កូរ៉េ​ឈ្មោះ KongDoo Company យក​ទៅ​​​ដោយ​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ។ ការ​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​នេះ រូប​គេ​ទទួល​បាន​​​​ប្រាក់​ខែ​ដំបូង​​ជាង​១​ពាន់​​ដុល្លារ​ក្នុង​១​ខែ​ កន្លែង​​ស្នាក់​នៅ​ ​មាន​គ្រូ​បង្ហាត់​ និង​​អាហារ​ ព្រម​ទាំង​​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ពេល​ឈ្នះ​ការ​ប្រកួត​ផ្សេង​ៗ​។ ប្រាក់​ខែ​នឹង​កើន​បន្ត​បន្ទាប់​ទៀត។

កីឡាករ​ខ្មែរ​ម្នាក់​នេះ​ជា​សមាជិក​Intelligent Quotient​ (IQ) ដែល​ជា​ក្រុម​ជើង​ឯក​លើ​វិញ្ញាសា​ Dota 2 ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ឆ្នំា​២០១៧​ (Tournament NET 2017)។ រូប​គេ​បាន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទី​​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់