- 2018-06-12 07:08:40
- កីឡាផ្សេងៗ
កីឡាករប្រណាំងម៉ូតូសង្ហាវ័យ១៤ឆ្នាំស្លាប់ ក្រោយគ្រោះថ្នាក់លើទីលាន
- 2018-06-12 07:08:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករប្រណាំងម៉ូតូសង្ហាវ័យ១៤ឆ្នាំស្លាប់ ក្រោយគ្រោះថ្នាក់លើទីលាន
ចន្លោះមិនឃើញ
យុវជនប្រណាំងម៉ូតូ Andreas Perez បានបាត់បង់ជីវិត ក្រោយមានគ្រោះថ្នាក់អំឡុងពេលប្រណាំងជុំទី៤ ក្នុងកម្មវិធី Moto3 Junior World Championship កាលពីថ្ងៃអាទិត្យនាប្រទេសអេស្ប៉ាញ។
កីឡាករវ័យ១៤ឆ្នាំ ដែលបើកឲ្យក្រុម Reale Avintia Racing បានប៉ះទង្គិចដួលជាមួយម៉ូតូមួយចំនួន ពេលកំពុងប្រណាំង។ Perez ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយឧទ្ធម្ភាគចក្រ ប៉ុន្តែបានទទួលដំណឹងស្លាប់កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ។
Perez ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយលេចធ្លោក្នុងកម្មវិធី European Talent Cup។ ក្រុមទាំងមូលរបស់ Andreas Perez បានបង្ហាញក្ដីក្រៀមក្រំជាខ្លាំង ដោយសារតែពួកគេបាត់បង់កីឡាករល្អម្នាក់ក្នុងក្រុម៕