• 2018-05-30 03:25:05
  • កីឡា​ផ្សេង​ៗ

អគ្គលេខាធិការ​រង​សី​ថា កីឡាករ​ប្រឹង​ខ្លាំង​ មក​ពី​ការ​លើក​ទឹក​ចិត្ត​​​ខ្ពស់​

  • 2018-05-30 03:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ជាម សុភា ​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​​កម្ពុជា​​មើល​ឃើញ​ថា​កីឡា​ជាតិ​លើក​ទី​២​ កីឡាករ​មក​ពី​បណ្ដា​ខេត្ត​ឆ្នាំ​នេះ​មាន​​ភាព​​សស្រាក់សស្រាំ និង​ប្រឹង​ប្រែង​គ្រប់​ការ​ប្រកួត​ ​ដែល​មើល​ទៅ​​មាន​​សមត្ថភាព​ល្អ​ប្រសើរ​​ជាង​លើក​ទី​១។

លោក ជាម សុភា

​ក្នុង​ពិធី​បិទ​វគ្គ​កាល​ពី​ម្សិល​មិញ​នេះ​​អគ្គលេខាធិការ​រង​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​ចូល​រួម​មាន​ចំនួន​ច្រើន​ជាង​​កាល​លើក​ទី​១ ដោយ​កាល​ពី​​លើក​ទី​១ មាន​ត្រឹម ៦៧ នាក់​ ហើយ​លើក​នេះ​មាន​ដល់ ១២៣ នាក់​។ ក្នុង​នោះ​ក្លឹប​កើន​ពី​​លើក​ទី​១​មាន​ក្លឹប​ចូល​រួម​ ៩ ​​លើក​នេះ​មាន​ ១០ ក្លឹប ដែល​ចំនួន​កើន​ឡើង​​ច្រើន​នេះ​​ធ្វើ​ឲ្យ​កីឡាករ​ដែល​បាន​ចូល​រួម​ហាក់​សម្បូរ​ទៅ​ដោយ​អ្នក​ខ្លាំង។

​​​លោក​បញ្ជាក់​ថា ​ការ​កើន​ឡើង​ចំនួន​កីឡាករ​នេះ​អាច​មក​ពី​កត្តា​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​អប់​រំ ដែល​បាន​ផ្ដល់​ថវិកា​លើក​ទឹក​ចិត្ត​ច្រើន​ជាង​លើក​ទី​១។ ​ការ​ប្រកួត​កីឡា​វាយ​សី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​​មាន ៧ វិញ្ញាសា​ ក្នុង​នោះ​មាន ៥រាជ​ធានី​ខេត្ត​​ ដែល​ទទួល​មាន​មេដាយ​​រួម​មាន​លេខ១ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លេខ ២ ​ក្រសួង​មហាផ្ទៃ លេខ ៣ បាន​ទៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កំពង់​ចាម លេខ ៤ បាន​ទៅ​ខេត្ត​ព្រះ​សីហនុ និង​លេខ ៥ ខេត្ត​កំពង់​ឆ្នាំង។

​សម្រាប់​ប្រាក់​រង្វាន់​ដែល​មាន​ការ​កើន​ឡើង​នេះ​គឺ​ទទួល​បាន​៨០​ម៉ឺន​រៀល ​ខណៈ​ដែល​ឆ្នាំ​មុន​បាន​ត្រឹម​១៥​ម៉ឺន​រៀល ​មេដាយ​ប្រាក់​បាន​៦០​ម៉ឺន​រៀល ​និង​មេដាយ​សំរឹទ្ធ​បាន​៤០​ម៉ឺន​រៀល។​ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម