• 2018-05-21 06:33:51
  • កីឡា​ផ្សេង​ៗ

Nadal វិល​ទៅ​ឈរ​លេខ​១​ពិភពលោក​ក្រោយ​ឈ្នះ​នៅ Italian Open

  • 2018-05-21 06:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​ផ្ដួល​គូ​ប្រជែងAlexander Zverev នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ការ​ប្រកួត​វាយ​កូន​បាល់​ដើម្បី​លើក​ពាន​ Italian Open​។​​

Alexander Zverev ជនជាតិ​អាល្លឺម៉ង់​គឺ​ជា​ជើង​ឯក​ចាស់​កម្មវិធី​ខាង​លើ​ប៉ុន្តែ​បាន​របូត​ពាន​ក្នុង​ឆ្នាំ​នេះ​ក្រោយ​ចាញ់​ Nadal ដោយ​លទ្ធផល​២សិត​ទល់​១ (៦-១ ១-៦ ៦-៣)។ Nadal វ័យ​៣១​ឆ្នាំ​ក្លាយ​ជា​ជើង​ឯក​ Italian Open ជា​លើក​ទី​៨​ក្រោយ​ធ្លាប់​ឈ្នះ​នៅ​ក្នុង​ឆ្នាំ​ ២០០៥, ២០០៦, ២០០៧, ២០០៩, ២០១០, ២០១២, ២០១៣ និង​ ២០១៨។

ជ័យ​ជម្នះ​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​អេស្ប៉ាញ​ឡើង​ទៅ​កាន់​ចំណាត់​លេខ​១​ពិភពលោក​វិញ​ផង​ដែរ​ មុន​ទៅ​ប្រកួត​ពាន​ French Open នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី