• 2018-05-18 07:46:43
  • កីឡា​ផ្សេង​ៗ

F1 ហាម​មិន​ឲ្យ​​ Ferrari ដាក់​ដែក​ទប់​​កញ្ចក់​សង​ខាង​លើ​ឡាន​ប្រណាំង​

  • 2018-05-18 07:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែក​ទប់​ក​ញ្ចក់​មើល​ផ្លូវ​សង​​​​ខាង​របស់​រថយន្ត​ប្រណាំង​​ Ferrari ត្រូវ​​ហាម​មិន​ឲ្យ​មាន​តទៅ​ទៀត​ក្រោយ​កើត​មាន​រឿង​ចម្រូង​ចម្រាស់​តវ៉ា​កើត​ឡើង​នៅ​ទីលាន​ Spanish Grand Prix កាល​ពី​សប្ដាហ៍​មុន។​

ដែកពីលើកញ្ចក់ដែល F1 ហាមមិនឲ្យប្រើ

នៅ​រដូវ​កាល​ថ្មី​នេះ​រថយន្ត​ ​ Formula 1ទាំង​អស់​មាន​បំពាក់​ដែក​ Halo សម្រាប់​ការ​ពារ​ក្បាល​កីឡាករ​ប្រណាំង​ ប៉ុន្តែ​ Ferrari បាន​បន្ថែម​ដែក​ទប់​​កញ្ចក់​សម្រាប់​មើល​ក្រោយ​២​ទៀត​ ដែល​វា​ជា​អ្វី​ដែល​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ហាម​មិន​ឲ្យ​មាន។​

គួរ​រម្លឹក​ថា​លើ​ទីលាន​ក្នុង​ប្រទេស​អេស្ប៉ាញ​លេខ​១​បាន​ទៅ​លើ​ Lewis Hamilton មក​ពី​ក្រុម​ Mercedes ស្រប​ពេល​ដែល​ Sebastian Vettel មក​ពី​ Ferrari ផ្ទាល់​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេង​៤​ ចំណែក​មិត្ត​រួម​ក្រុម​ Kimi Raikkonen បាន​បោះបង់​ការ​ប្រកួត​បន្ទាប់​ពី​បើក​បាន​២៥​ជុំ៕

កញ្ចក់ដែលត្រឹមត្រូវ

ប្រភព៖ Formula1 ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី