• 2018-05-16 03:38:29
  • កីឡា​ផ្សេង​ៗ

ប្រណាំង​សេះ​ខែ​នេះ ​នៅ​ទីលាន SCG Sport Complex ​រក​ឃើញ​ជើង​ឯក​ហើយ

  • 2018-05-16 03:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រណាំង​សេះ​ពាន​រង្វាន់ ​Smart Land and Home Champion រដូវ​កាល​ទី​​ ៣ ឆ្នាំ ​២០១៨ ប្រចាំ​ខែ​ឧសភា ​លើ​ទីលាន SCG Sport Complex ​បាន​រក​ឃើញ​ជើង​ឯក​ហើយ គឺ​បាន​ទៅ​លើ​កីឡាករ យ៉ាន ពិសី ​។

ក្នុង​ពូល​ C ​យ៉ាន ពិសី ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បញ្ជា​សេះ​ Navara របស់​គេ ​វ៉ា​ដាច់​ដៃ​គូ​ប្រជែង​ដទៃ​ទៀត។ ខណៈ​ដែល​លេខ​២​បាន​ទៅ​លើ​កីឡាករ​ ស្រួល ស្រួច ​​បញ្ជា​សេះ​ឈ្មោះ អាផ្កាយ ​និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​ រស់ គ្រូ​ចន បញ្ជា​សេះ​​ឈ្មោះ​ថា Pal So​។ ​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ពិសី ក៏​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ពូល​ D ផងដែរ ប៉ុន្តែ ​ជា​មួយ​នឹង​សេះ អា​រ៉េ ខណៈ​ដែល​ចំណាត់​ថ្នាក់​លេខ​ ២ បាន​ធ្លាក់​ទៅលើ​កីឡាករ ម៉ាក់ បុរី ដែល​បាន​បញ្ជាសេះ​ឈ្មោះ​ថា អាចេត ហើយ​កីឡាករ ជន ស៊ីផា ដែល​បាន​បញ្ជា​សេះ​ឈ្មោះ​ថា ប្រុស ប៉ាវ​។

ការ​ប្រកួត​ប្រណាំង​នេះ​នៅ​ទីលាន​ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​ជា​រៀង​រាល់​ខែ​តែ​ម្ដង ​ហើយ​នេះ​ជា​ការ​ប្រកួត​ធំ​ជាង​គេ​មួយ​នៅ​កម្ពុជា។ ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​បច្ចេក​ទេស​អ្នក​ជិះ​សេះ និង​សេះ ឲ្យ​កាន់​តែ​ខ្លាំង​ពូកែ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់