- 2018-05-13 02:57:37
- កីឡាផ្សេងៗ
ខ្លាំង! វីដេអូប្រកួតរបស់ សរ សីនៅ One Champion មានអ្នកទស្សនាច្រើនជាងគូឯកទៀត
- 2018-05-13 02:57:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំង! វីដេអូប្រកួតរបស់ សរ សីនៅ One Champion មានអ្នកទស្សនាច្រើនជាងគូឯកទៀត
ចន្លោះមិនឃើញ
ពិតជារឿងមិនធម្មតា វីដេអូខ្លីៗស្ដីពីជ័យជម្នះលើកដំបូងរបស់កីឡាករគុនចម្រុះកម្ពុជា សរ សីយកឈ្នះលើកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Victorio Senduk មានអ្នកចូលទស្សនាច្រើនជាងគូវាយដណ្ដើមខ្សែក្រវាត់ទៅទៀត។
អ្នកប្រដាល់ចាស់វស្សា សរ សីដែលបង្ហាញខ្លួនជាលើកទីពីរកាលពីយប់មិញក្នុងកម្មវិធីប្រកួតក្នុងទ្រុងដ៏ធំប្រចាំតំបន់អាស៊ី One Championship បានប្រើរយៈពេល៣ទឹកវាយសន្ធាប់លើកីឡាករម្ចាស់ផ្ទះរហូតឈ្នះពិន្ទុ។
ក្នុងកម្មវិធីយប់មិញដែលគេឲ្យឈ្មោះថា One:Grit&Glory ហើយក៏មានការប្រកួតសងសឹកដណ្ដើមខ្សែក្រវាត់រវាងកីឡាករប្រេស៊ីលម្ចាស់ជើងឯក Alex Silva និងកីឡាករជប៉ុន Yoshitak Naito។ អ្នកទាំងពីរបានតស៊ូអស់៥ទឹកពេញ លទ្ធផលចុងក្រោយ Yoshitak អាចដណ្ដើមជើងឯកប្រភេទទម្ងន់ Stawweight បានមកវិញ។
ជាទូទៅរាល់ការប្រកួតចប់ភ្លាមៗផេកហ្វេសប៊ុកផ្លូវការរបស់ One Championship តែបង្ហោះវីដេអូប្រកួតឡើងវិញគ្រប់គូ។ ជារឿងចាប់អារម្មណ៍គិតត្រឹមពេលនេះសម្រាប់ការប្រកួតយប់មិញ វីដេអូប្រកួតរបស់សរ សីមានអ្នកទស្សនាដល់៨៩ ១០០០ដងនិងចំនួនចែករំលែក (Share) ៨៣៦ ចំណែកវីដេអូប្រកួតរបស់ Alex Silva និង Yoshitak Naito មានអ្នកទស្សនាត្រឹម៤៣ ១០០០ដងប៉ុណ្ណោះ៕ (បញ្ជាក់ទិន្នន័យនេះគិតត្រឹមពេលសរសេរ បច្ចុប្បន្នកំពុងតែកើនចំនួនអ្នកទស្សនាជាបន្តបន្ទាប់)