• 2020-02-28 07:15:01
  • កីឡា​ផ្សេង​ៗ

ខុម​ ស្រីនិច​ ការ​ជាប់​ជា​កីឡា​ការិនី​ឆ្នើម​ពាន​រង្វាន់​បាល់បោះ​វិទ្យាល័យ​ជំរុញ​ខ្លួន​រឹតតែ​ប្រឹង​ហាត់​

  • 2020-02-28 07:15:01
  • ចំនួនមតិ 152 | ចំនួនចែករំលែក 198

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ ២០​ឆ្នាំ​ ខុម​ ស្រីនិច​ ថា​ការ​ជាប់​ជា​កីឡា​ការិនី​ឆ្នើម​ប្រចាំ​កម្មវិធី​ពាន​រង្វាន់​បាល់បោះ​វិទ្យាល័យ​កន្លងទៅ​នេះ​គឺ​ជំរុញ​ឲ្យ​ខ្លួន​រឹតតែ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ព្រោះ​ចង់​ទទួល​បាន​ជ័យជម្នះ​ការ​ប្រកួត​ក្រោយៗ​ទៀត។​

ខុម​ ស្រីនិច ពេលទទួល​ពាន​កីឡា​ការិនី​ឆ្នើម​

កីឡា​ការិនី​ប្រចាំ​វិទ្យាល័យ​វត្ត​កោះ​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មិន​នឹកស្មាន​ថា​ជាប់​ជា​កីឡា​ការិនី​ឆ្នើម​នា​ការ​ប្រកួត​ពានរង្វាន់​វិទ្យាល័យ​អំឡុង​ខែ​មករា​ ២០២០​ នោះ​ទេ​ ព្រោះ​ដោយ​សារ​តែ​មាន​អ្នក​ដែល​ល្អ​ៗ​ច្រើន​ក្នុង​ក្រុម។​

ខុម ស្រីនិច​(រាប់​ពីស្ដាំមក​ឆ្វេងទី២)

តាម​រយៈ​ជ័យជម្នះ​មេដាយ​មាស​របស់​ក្រុម​ រួម​និង​ពាន​រង្វាន់​កីឡា​ការិនី​ឆ្នើម​ទាំង​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ចិត្ត​សប្បាយ​រីករាយ​ និង​ជំរុញ​ទឹកចិត្ត​រឹតតែ​ប្រឹង​ប្រែង​ព្យាយាម​ហ្វឹក​បន្ថែម​ទៀត​ ដើម្បី​ប្រជែង​យក​ជ័យជម្នះ​នា​ការ​ប្រកួត​សំខាន់ៗ​នៅ​ពេល​ខាង​មុខ។​ ស្រីនិច ​ប្រាប់​ទៀត​ថា​ មិនត្រឹមតែ​ខ្លួន​ឯង​ ឬ​ក្រុម​ទាំង​មូល​ទេ​គឺ​ប្រឹងប្រែង​ និង​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ទម្រាំ​ប្រកួត​ឈ្នះ​មេដាយ​មាស​ជូន​សាលា​នា​កម្មវិធី​ជើងឯក​បាល់បោះ​វិទ្យាល័យ​ខាង​លើ។​

ទិដ្ខភាពថ្ងៃបិទបញ្ចប់កន្លងទៅ

រំលឹក​ដែរ​ថា​កីឡា​ការិនី​ ខុម​ ស្រីនិច​ បាន​ជួយ​ក្រុម​បាល់បោះ​វិទ្យាល័យ​វត្ត​កោះ​ឲ្យ​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​នារី។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ ស្រីនិច​ ក៏​ជាប់​ជា​កីឡា​ការិនី​ឆ្នើម​ប្រចាំ​កម្មវិធី​ពាន​រង្វាន់​បាល់បោះ​វិទ្យាល័យ​ដែល​ធ្វើ​ឡើង​អំឡុង​ខែ​មករា​ ២០២០​ ថែម​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់