• 2020-02-28 06:01:47
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត ​ឡើង​ជញ្ជាំង​ស្វា​ព្រៃ ​នឹង​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ​

  • 2020-02-28 06:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត ឡើង​ជញ្ជាំង​ស្វា​ព្រៃ​ដំបូង​បំផុត​នៅ​កម្ពុជា ​នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ ​នៅ​ Phnom Climb Community Gym ​។

​នេះ​ជា​ការ​ប្រកួត​ឡើង​ជញ្ជាំង ​ស្វាព្រៃ ​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា។ ​គិត​ត្រឹម​ថ្ងៃ​នេះ ​មាន​អ្នក​ចូល​រួម​ចុះ​ឈ្មោះ​ប្រកួត​រហូត​ដល់​៥០​នាក់​ហើយ ​ដោយ​ក្នុង​នោះ​មាន​បរទេស​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ផង​ដែរ។ ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​នឹង​រក្សា​រហូត​ដល់​ព្រឹក​ថ្ងៃ​ស្អែក​នេះ ​មុន​ពេល​ក្រុម​ការងារ ​រៀប​ចំ​ក្រុម​ដើម្បី​ចុះ​ឈ្មោះ​ប្រកួត។ ​ការ​ចុះ​ឈ្មោះ​សម្រាប់​មនុស្ស​ធំ ​មាន​តម្លៃ​២០​ដុល្លារ ​និង​យុវជន​មាន​តម្លៃ​១៥​ដុល្លារ។

​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​ពេញ​១​ថ្ងៃ​តែ​ម្ដង ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ឡើង​ជញ្ជាំង​នេះ។ ​សម្រាប់​ជើង​ឯក​នឹង​ទទួល​បាន​រង្វាន់​យ៉ាង​ច្រើន​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់