• 2020-02-11 04:26:23
  • កីឡា​ផ្សេង​ៗ

កីឡា​ទេសចរណ៍​អន្លង់វែង​លើក​ទី២​ ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​ខ្មែរ-​ថៃ​

  • 2020-02-11 04:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អន្លង់វែង​លើក​ទី២​ ក្រោម​ប្រធាន​បទ​ «ថ្មើរជើង​ប្រវត្តិសាស្ត្រ»​ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​ មិន​ថា​ប្រជាជន​ខ្មែរ​ ឬ​ប្រជាជន​ថៃ​នោះ​ទេ​ សុទ្ធតែ​ចូលរួម​លេង​កម្សាន្ត​ និង​ទស្សនា​ផ្ទាល់។​

ពិធីប្រណាំងទូក

លោក​ ឌី​ រ៉ាដូ​ អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ​ បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ពិត​ជា​មាន​ភាព​ទាក់ទាញ​ដល់​ប្រជាពលរដ្ឋ​នៅ​អន្លង់វែង​នេះ​មែន​ ចំណែកអ្នកនៅ​ស្រុក​ជាប់​ៗ​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍ ​និង​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ។​

កីឡា​ទេសចរណ៍​អន្លង់វែង​លើក​ទី២​នេះ​គឺ​បាន​ធ្វើ​ធំ​ជាង​ឆ្នាំ​មុន​ មាន​ច្រើន​ប្រភេទ​កីឡា​ដូច​ជា​រត់​ប្រណាំង​ ដំណើរ​ថ្មើរជើង​ ជិះ​កង់​ ចំបាប់​ ប្រណាំង​ទូក​ និង​សម្ដែង​ក្បាច់​គុន​ និង​សិល្បៈ​ផង​ដែរ។​ ដូច្នេះ​ហើយ​កម្មវិធី​នេះ​បាន​ស្រូប​ទាញ​ប្រជាជន​ក៏​ដូច​អ្នក​ទស្សនា​បាន​ប្រហែល​១ម៉ឺន​នាក់​ផង​ដែរ​រយៈពេល​៣ថ្ងៃ​នេះ។​

ក្រុមកីឡាល្បុក្កតោ​ខ្មែរ​

អភិបាល​រង​ខេត្ត​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា ​ព្រឹត្តិការណ៍​នេះ​គឺ​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ អន្លង់វែង​ក៏​ដូច​ជា​ខេត្ត​ឧត្ដរមានជ័យ​ទាំង​មូល​ដល់​ប្រជាជន​ទូទាំង​ប្រទេស​ក៏​ដូច​ជា​ពិភពលោក​បាន​ដឹង​ពី​តំបន់​ទេសចរណ៍​នានា​ និង​ជា​ការ​ទាក់ទាញ​ដល់​អ្នក​ចង់​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​ផង។​

រំលឹក​ដែរ​ថា ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​អន្លង់វែង​ លើក​ទី២​ «ថ្មើរជើង​ប្រវត្តិសាស្ត្រ»​ ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ស្រុក​អន្លង់វែង​ ក្នុង​ខេត្ត​ឧត្តរមានជ័យ៕​

ក្រុមសម្ដែងរបស់ថៃ
ទិដ្ឋភាព៣ថ្ងៃកន្លងទៅនៃពិធីកីឡាទេសចរណ៍អន្លង់វែង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់