• 2020-02-07 23:30:00
  • កីឡា​ផ្សេង​ៗ

ប្រកួត​ចំបាប់​បុរាណ​យប់​មិញ​ ធ្វើ​ឲ្យ​អន្លង់វែង​សើច​បិទ​មាត់​អត់​ជិត​

  • 2020-02-07 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​ទី១​ នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​លើក​ទី២​ នៅ​ក្នុង​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​យប់​មិញ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រកួត​ចំបាប់​បុរាណ​ខ្មែរ​ និង​ការ​ផ្ដល់​ឱកាស​ចូល​ប្រកួត​ផង​នោះ។​ មាន​កុមារ​ជា​ច្រើន​ រួម​និង​យុវជន​បាន​សុំ​ចូលរួម​ប្រកួត​កម្សាន្ត​សប្បាយ​នា​ពេល​យប់​មិញ​ផង​ដែរ​ នៅ​ថ្ងៃ​នេះ​ក៏​មាន​ច្រើន​ប្រភេទ​កីឡា​ទៀត​ដែរ​ ដូច​ជា​ថ្មើរជើង​លើ​ភ្នំដងរែក​ ជិះ​កង់​ និង​ប្រណាំង​ទូក​ បាល់ទះ បាល់ទាត់​ជា​ដើម​ ដូច្នេះ​អ្នក​ឧត្តរមានជ័យ​ បើ​ទំនេរ​កុំ​ភ្លេច​ចូលរួម​កម្សាន្ត​សប្បាយ​ផង​ដែរ។ ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​លើក​ទី២​ នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ទី៩​ ខែ​កុម្ភៈ​ ២០២០៕​

ទិដ្ឋភាពប្រកួតយប់មិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់