• 2020-02-07 08:45:27
  • កីឡា​ផ្សេង​ៗ

អ្នក​អន្លង់វែង​ តិច​អត់​ដឹង​មាន​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រយៈពេល​៣ថ្ងៃ​ មាន​ចំបាប់​ បាល់ទះ​ បាល់ទាត់​ ប្រណាំង​កង់​

  • 2020-02-07 08:45:27
  • ចំនួនមតិ 2 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​នៅ​ឯ​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ​ អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​លើក​ទី២​ ដែល​នឹង​ប្រព្រឹត្តិការណ៍​ចាប់​ពី​ល្ងាច​នេះ​ហើយ។​ ម៉ោង​៤ល្ងាច​នេះ​នឹង​មាន​ការ​សម្ដែង​ចំបាប់​បុរាណ​នៅ​ទីតាំងបឹង​តាម៉ុក​ មុខ​ផ្ទះ​ឯកឧត្ដម​ គន់​ គីម។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន(ខោក្រហម)

ចាប់​ពី​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ ២០២០​ ស្អែក​នេះ​គឺ​មាន​ច្រើន​ភេទ​កីឡា​ដូច​ជា​ រត់​កម្សាន្ត​លើ​ខ្នង​ភ្នំដងរែក​ បាល់ទះ​ បាល់ទាត់​ ប្រណាំង​ទូក​ និង​ចំបាប់​បុរាណ។​ ចំណែក​ថ្ងៃ​បន្ទាប់​គឺ​មាន​ជិះកង់​កម្សាន្ត​ចម្ងាយ​ ១០​គីឡូម៉ែត្រ​ ប្រណាំង​កង់​យឺត​ សម្ដែង​ក្បាច់​រាំ​អន្តរជាតិ​ និង​មាន​កម្មវិធី​ជា​ច្រើន​ទៀត។​ ដូច្នេះ​អ្នក​ឧត្តរមានជ័យ​អាច​ចូលរួម​លេង​កម្សាន្ត​ទាំង​អស់​គ្នា​ និង​ជួយ​លើក​ស្ទួយ​តំបន់​ទេសចរណ៍​អន្លង់វែង​នេះ​ផង​ដែរ​ ដើម្បី​រួម​ចំណែក​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​បាន​ស្គាល់​បន្ថែម​ទៀត៕​

កម្មវិធីលំអិត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់