• 2020-01-21 07:29:40
  • កីឡា​ផ្សេង​ៗ

មក​ទស្សនា​គ្រូ​ជំនាញ​អេហ្សីប​ បង្រៀន​ការ​ជួយ​អ្នក​លង់ទឹក​ របៀប​សង្គ្រោះ​បឋម​

  • 2020-01-21 07:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ បាន​បង្កើត​វគ្គ​សិក្សា​ខ្លី​រយៈពេល​២ថ្ងៃ​ ស្ដី​ពី​ការ​ជួយ​អ្នក​លង់ទឹក​ និង​ការ​សង្គ្រោះ​បឋម​ដើម្បី​ឲ្យ​រួច​ជីវិត​ ដោយ​មាន​គ្រូ​ឧបទេស​មក​ពី​ប្រទេស​អេហ្សីប​ នៅ​ឯ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

រូបភាពរបស់សហព័ន្ធ

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​វគ្គ​ថ្មី​របស់​សហព័ន្ធ​ក្នុង​ការ​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​សហព័ន្ធ​ និង​គ្រូ​បង្វឹក​ជា​ឆ្នាំ​អាង​ទឹក ​(Pool Lifeguard)។​ គោល​បំណង​បង្កើត​កម្មវិធី​នេះ​ឡើង​ គឺ​ចង់​ឲ្យ​តាម​បណ្ដា​ក្លឹប​ហែល​ទឹក​ ឬ​សណ្ឋាគារ​នានា​នៅ​កម្ពុជា​ ឲ្យ​បាន​ដឹង​ថា​សហព័ន្ធ​មាន​គ្រូ​ឧបទេស​ និង​មាន​វគ្គ​សិក្សា​នេះ​ឡើង។​

រូបភាពរបស់សហព័ន្ធ

អគ្គលេខាធិការ​ខាង​លើ​បន្ត​ប្រាប់​ទៀត​ថា​ ពី​មុន​ក៏​មាន​វគ្គ​សិក្សា​បែប​នេះ​ដែរ​ ប៉ុន្តែ​ជា​វគ្គ​ខ្លីៗ​ និង​មិន​បាន​ស៊ីជម្រៅ​ខ្លាំង​នោះ​ទេ។​ ប៉ុន្តែ​លើក​នេះ​គឺ​មាន​គ្រូ​ជំនាញ​ត្រឹមត្រូវ​ និង​មាន​បទ​ពិសោធ​រៀន​លំអិត​តែ​ម្ដង។​ ក្នុង​វគ្គ​នេះ​ដែរ​គឺ​បង្រៀន​ឲ្យ​ចេះ​ជួយ​យក​អ្នក​លង់​ទឹក​ចេញ​ពី​ទឹក​ និង​ជំហានបន្ទាប់​ទៀត​ជួយ​សង្គ្រោះ​បឋម​នៅ​លើ​គោក​បន្ត​ទៀត។​

វគ្គ​សិក្សា​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ ព្រោះ​វា​ចាំបាច់​ណាស់​សម្រាប់​អាង​ហែល​ទឹក​និមួយៗ​មិន​ថា​នៅ​ពេល​ប្រកួត​ ឬ​អាង​ហែល​ទឹក​មហាជន​នោះ​ទេ​ ដាច់​ខាត​ត្រូវ​តែ​មាន​អ្នក​ចេះ​ដើម្បី​មើល​ ឬ​ត្រូវ​សង្គ្រោះ​នៅ​ពេល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។​

រូបភាពរបស់សហព័ន្ធ

បញ្ជាក់​ដែរ​ថា​ វគ្គ​សិក្សា​នេះ​គឺ​មាន​សិក្ខាកាម​សរុប​ទាំង​គ្រូ​ កីឡាករ​ និង​មន្ត្រី​ ១៦​រូប​ និង​មាន​រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២២​ ខែ​មករា​ ឆ្នាំ​២០២០​ នៅ​ឯ​កីឡដ្ឋាន​មរតក​តេជោ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់