• 2020-01-15 07:37:15
  • កីឡា​ផ្សេង​ៗ

ធ្លាប់​តែ​ឃើញ​និយាយ​ប្រដាល់​ ប៉ុន្តែ​ នាង​ សុផាន់ណារ៉ា​ ក៏​ជា​កីឡាករ​សី​ស្លាប​ជំនាញ​ម្នាក់​ដែរ​

  • 2020-01-15 07:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ លោក​ នាង​ សុផាន់ណារ៉ា​ ក្រៅ​តែ​និយាយ​ប្រដាល់​ក៏​ជា​អ្នក​ជំនាញ​ខាង​ទាត់​សី​ស្លាប​ម្នាក់​ដែរ​ និង​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​២​ឆ្នាំ​ជាប់ៗថែម​ទៀត​ផង។​

លោក​ នាង​ សុផាន់ណារ៉ា

អ្នក​អធិប្បាយ​ប្រដាល់​ខាង​លើ​នេះ​ បញ្ជាក់​ថា​ លោក​ចាប់​ហាត់​លេង​កីឡា​សី​ស្លាប​ខ្មែរ​នេះ​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ និង​បច្ចុប្បន្ន​នេះ​កំពុង​លេង​ឲ្យ​ក្លឹប​សី​ស្លាប​មុខ​ព្រះបរមរាជវាំង​នៃ​ក្រសួង​ការពារ​ជាតិ។​

​ក្លឹប​សី​ស្លាប​មុខ​ព្រះបរមរាជវាំង​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៨​ មក​ម្ល៉េះ​ គឺ​ប្រមូល​ផ្ដុំ​គ្នា​ជា​មួយ​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​កីឡា​មួយ​នេះ​ដូច​គ្នា។​ ក្លឹប​សី​ស្លាប​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​សី​ស្លាប​ប្រចាំឆ្នាំ​ជាប់​ៗ​គ្នា​២​ដង គឺ​នៅ​បុណ្យ​ ២០១៨​ ឯ​ខេត្ត​កោះកុង​ និង​ ២០១៩​ ថ្មីៗ​នេះ​នៅ​ស្តាត​ចាស់។​

លោក សួន សេថា ប្រធាន​ក្លឹប(កណ្ដាល)

លោក​ នាង​ សុផាន់ណារ៉ា​ សួន សេថា ​និង​ លោក​ ហាត់​ សោភ័ណ្ឌ​ បញ្ជាក់​ថា​ កីឡា​សី​ស្លាប​នេះ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ ពោល​ធ្វើ​ឲ្យ​រូប​លោក​មាន​សុខភាព​ល្អ​ ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ការ​នឿយហត់​ពី​ការងារ​ មាន​សាមគ្គីភាព​ និង​រក្សា​ទំនាក់​រវាង​គ្នា​និង​គ្នា​ផង​ដែរ។​

ក្រុម​ក្លឹប​សី​ស្លាប​មុខ​ព្រះបរមរាជវាំង​

លោក​ សួន​ សេថា​ និង​ លោក​ នាង​ សុផាន់ណារ៉ា​ រួម​ទាំង​កីឡាករ​ កីឡា​ការិនី​ផ្សេងៗ​ទៀត​លើក​ទឹកចិត្ត​ដល់​មហាជន​បើ​ចង់​ហាត់​រៀន​លេង​កីឡា​សី​ស្លាប​នេះ​ អាច​អញ្ជើញ​ទៅ​មាត់​ទន្លេ​ក្បែរ​ព្រះអង្គ​ដងកើ​ ឬ​ទៅ​វត្ត​ភ្នំ​គឺ​គេ​លេង​នៅ​ទីនោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់