• 2020-01-14 01:50:41
  • កីឡា​ផ្សេង​ៗ

ទិដ្ឋភាព​ក្រុម​ Klach Ey​ មក​ដល់​កម្ពុជា​យប់​មិញ​ ក្រោយ​ប្រកួត​រួច​នៅ​ប្រទេស​ចិន​

  • 2020-01-14 01:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ទិដ្ឋភាព​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​យប់​មិញ​នេះ​របស់​ក្រុម​ Klach Ey​ ដែល​ទើប​នឹង​បញ្ចប់​ការ​ប្រកួត​ MATIC 2020​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​មករា​ ដោយ​ទទួល​បាន​លេខ២​ និង​ទើប​មក​មាតុប្រទេស​វិញ។

មុនឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជើងឯក​របស់​កម្ពុជា សន្សំ​បាន ៦ពិន្ទុ ឈរ​លេខ១ ក្នុង​ពូល ខណៈ​ TEAM EDP របស់​ម៉ាឡេស៊ី រកបាន ៤ពិន្ទុ ឈរ​លេខ​២ រីឯ​ក្រុម Rockstar របស់​ថៃ ឈរ​លេខ៣ និង​ក្រុម​ម្ចាស់​ផ្ទះ​ចិន ឈរ​លេខ៤។

យ៉ាងណាក្ដី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ TEAM EDP បាន​យកឈ្នះ​​ក្រុម Klach Ey ដោយលទ្ធផល ២-១។ ចំណែក​ឯ​ការ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ៣ គឺ​ក្រុម Rockstar របស់​ថៃ ឈ្នះចិន ២-០៕​

ទិដ្ឋភាពមកដល់យប់មិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់