• 2020-01-13 10:04:21
  • កីឡា​ផ្សេង​ៗ

Sports Festival​ ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ និង​អាច​សាក​លេង​កីឡា​ភ្លាម​ៗ​

  • 2020-01-13 10:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ DECATHLON Sports Festival​ ឆ្នាំ​២០២០​ ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​នៅ​ AEON 2​ ធ្វើ​ឲ្យ​មហាជន​នៅ​ទីនោះ​ចាប់​អារម្មណ៍​ខ្លាំង​ និង​បាន​សាក​លេង​តាម​ប្រភេទ​កីឡា​ផ្សេងៗ​ទាំង​ ២១​ប្រភេទ​ដែល​បាន​បង្ហាញ។​

ការសម្ដែងរបស់ក្រុមល្បុក្កតោ

តំណាង​របស់​ DECATHLON​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា​ Sports Festival​ នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​នូវ​ប្រភេទ​កីឡា​ផ្សេងៗ​ដល់​មហាជន​ឲ្យ​បាន​ដឹង​ បាន​ស្គាល់​ ឬ​អាច​ឆ្លៀត​ហាត់​សម​លេង​នៅ​ក្នុង​កម្មវិធី​នេះ​ភ្លាមៗ។​

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ DECATHLON Sports Festival​ ធ្វើ​ឲ្យ​ប្រភេទ​កីឡា​ទាំង​អស់​ដែល​បាន​បង្ហាញ​នេះ​រឹតតែ​នៅ​ជិត​ជា​មួយ​មហាជន​ ងាយ​ស្រួល​ស្វែង​យល់​ក៏​ដូច​ជា​បំផុស​គំនិត​ឲ្យ​ស្រឡាញ់​ចូលចិត្ត​ហាត់​កីឡា​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។​

ការសម្ដែងរបស់ក្រុមល្បុក្កតោ

កម្មវិធី​ DECATHLON Sports Festival​​ ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​ AEON 2​ ម្សិលមិញ​នេះ​គឺ​បាន​បង្ហាញ​រហូត​ដល់​ទៅ​ ២១​ប្រភេទ​កីឡា​ផ្សេង​គ្នា​រួម​មាន​ អៃគីដូ​ ការ៉ាតេ​ ល្បុក្កតោ ​គុន​ខ្មែរ​ ឡើង​ភ្នំ​ ជិះ​សេះ​ និង​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត។​ នេះ​ជា​លើក​ទី៣​ហើយ​នៃ​កម្មវិធី​ DECATHLON Sports Festival​៕​

ទិដ្ឋភាពម្សិលមិញ
កម្មវិធីទាំង២១ប្រភេទកីឡា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់