• 2020-01-13 09:04:42
  • កីឡា​ផ្សេង​ៗ

ទិវា​រត់​ប្រណាំង​ «Women 10k»​ លើក​ទឹកចិត្ត​ស្ត្រី​ចូលរួម​លេង​កីឡា​ជា​ពិសេស​ថ្ងៃ​ ៨មីនា​

  • 2020-01-13 09:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រសួង​ទេសចរណ៍​ និង​ Cambodia Events Organizer​ នឹង​រៀបចំ​ទិវា​រត់​ប្រណាំង​ «Women 10k »​ នៅ​ថ្ងៃ​ទី៨​ ខែ​មីនា​ ឆ្នាំ​ ២០២០​ ដើម្បី​លើក​កម្ពស់​ស្ត្រី​ឲ្យ​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ «Women 10k »​ ឬ​រត់​ប្រណាំង​ស្ត្រី​ ចម្ងាយ​ ១០​គីឡូម៉ែត្រ​គឺ​ផ្នែក​មួយ​នៃ​ផែនការ​ស៊ីហ្គេម​ ២០២៣​ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​ផង​ដែរ។​ នេះ​ជា​ការ​ជំរុញ​ឲ្យ​ស្ត្រី​បាន​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន​ និង​ស្វែង​រក​នូវ​ធនធាន​កីឡា​ការិនី​ឆ្នើម​នៃ​ព្រឹត្តិការណ៍​ទាំង​នេះ​។​

ទិដ្ឋភាពព្រឹកមិញ

​ព្រឹត្តិការណ៍​នេះ​គឺ​បំផុស​គំនិត​ដល់​ស្ត្រី​ឲ្យ​ងាក​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន​ជាង​នេះ​ និង​ជួយ​ធ្វើ​ឲ្យ​កំណើន​ Gender​ ក្នុង​វិស័យ​ទាំង​នេះ​ផង​ដែរ។​ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ចូលរួម​រត់​ប្រណាំង​នេះ​អាច​ចុះ​ឈ្មោះ​ Online​ បាន​តាម​រយៈ​វេបសាយ​ Cambodia Events Organizer។​

ចំពោះ​វិញ្ញាសា​វិញ​គឺ​មាន​២​ គឺ​រត់​ចម្ងាយ​ ៤​គីឡូម៉ែត្រ​ និង​ ១០​គីឡូម៉ែត្រ។​ ទីតាំង​ប្រកួត​ធ្វើនៅ​រាជធានី​ភ្នំពេញនា​ថ្ងៃ​ទី៨​ មីនា​ ឆ្នាំ​ ២០២០ខាង​មុខ​នេះ៕​ Link: Cambodia Events Organizer

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់