• 2020-01-13 04:48:11
  • កីឡា​ផ្សេង​ៗ

កម្ពុជា បាន​ជើងឯក​រង ក្នុង​ការប្រកួត MATIC 2020 នៅ​ចិន

  • 2020-01-13 04:48:11
  • ចំនួនមតិ 1 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ក្រុម Klach Ey​ របស់​កម្ពុជា បាន​ទទួល​ចំណាត់ថ្នាក់​លេខ២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ E-Sports អន្តរជាតិ MATIC 2020 នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្រោយ​ចាញ់​ក្រុមជើងឯក​ម៉ាឡេស៊ី TEAM EDP។

មុនឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជើងឯក​របស់​កម្ពុជា សន្សំ​បាន ៦ពិន្ទុ ឈរ​លេខ១ ក្នុង​ពូល ខណៈ​ TEAM EDP របស់​ម៉ាឡេស៊ី រកបាន ៤ពិន្ទុ ឈរ​លេខ​២ រីឯ​ក្រុម Rockstar របស់​ថៃ ឈរ​លេខ៣ និង​ក្រុម​ម្ចាស់​ផ្ទះ​ចិន ឈរ​លេខ៤។

យ៉ាងណាក្ដី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ TEAM EDP បាន​យកឈ្នះ​​ក្រុម Klach Ey ដោយលទ្ធផល ២-១។ ចំណែក​ឯ​ការ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ៣ គឺ​ក្រុម Rockstar របស់​ថៃ ឈ្នះចិន ២-០។

សូមបញ្ជាក់ថា ក្រុម Klach Ey នឹង​មក​ដល់​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ១១:៤០នាទី​យប់ថ្ងៃទី១៣ ខែមករានេះ។

គួរដឹងផងដែរថា MATIC ឆ្នាំ២០២១ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់