- 2019-12-15 08:10:40
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមថ្មី ប្ដេជ្ញាដឹកនាំកីឡាមួយនេះឲ្យរឹតតែរីកចម្រើនតៀមស៊ីហ្គេម ២០២៣
- 2019-12-15 08:10:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមថ្មី ប្ដេជ្ញាដឹកនាំកីឡាមួយនេះឲ្យរឹតតែរីកចម្រើនតៀមស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ឯកឧត្ដម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមថ្មី ប្ដេជ្ញានឹងខំប្រឹងប្រែងដឹកនាំកីឡាមួយនេះឲ្យរឹតតែរីកចម្រើន និងពោរពេញដោយសមត្ថភាពដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នៅពេលខាងមុខនេះ។
ប្រធានថ្មីនៃសហព័ន្ធកីឡាខាងលើនេះបានឲ្យដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំថ្មីនឹងប្រើប្រាជ្ញាស្មារតី កម្លាំងកាយចិត្តដែលខ្លួនមានទាំងអស់ដើម្បីជំរុញ និងអភិវឌ្ឍន៍កីឡាវ៉ូវីណាមកម្ពុជាឲ្យមានភាពរីកចម្រើនបន្តទៅទៀត។ ទន្ទឹមនិងនេះឯកឧត្ដមនឹងហ៊ានពុះពារ ជម្នះគ្រប់ឧបសគ្គទាំងអស់ដើម្បីឲ្យកីឡាមួយនេះទទួលភាពជោគជ័យតទៅមុខទៀត ជាពិសេសនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
ឯកឧត្ដមបន្តទៀតថា នឹងព្យាយាមពង្រីកផ្សព្វផ្សាយ និងជំរុញឲ្យមានការកកើតនៅក្លឹបក៏ដូចជាកីឡាករ កីឡាការិនីបន្ថែមទៀតមិនថានៅរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តនានានោះទេ។ ក្រៅពីនេះប្រធានសហព័ន្ធរូបនេះ សូមឲ្យកីឡាករ កីឡាការិនី ថ្នាក់ដឹកនាំទាំងអស់រក្សាឲ្យបាននូវសាមគ្គីភាពជាធ្លុងមួយ រួមគ្នាបំពេញភារកិច្ចទៅតាមតួនាទី និងមិនឲ្យមានជំងឺតួឯកនោះទេ។
រំលឹកដែរថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានធ្វើពិធីមហាសន្និបាតវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ២០១៩ នៅវិមាននៃពហុកីឡដ្ឋានជាតិ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងគណៈកម្មការប្រតិបត្តិថ្មី បន្ទាប់ពីឧកញ៉ា រ័ត្ន សាខន សុំឈប់ដោយសារតែមានបញ្ហាសុខភាព។ ឯកឧត្ដម ស៊ូម សារឿន ជាប្រធានថ្មី ឯកឧត្ដម អ៊ូ រតនា អគ្គលេខាធិការ លោក កៅ មករា អគ្គហេរញ្ញិក៕