• 2019-12-05 05:00:33
  • កីឡា​ផ្សេង​ៗ

សរសើរ! ​បុរស​កម្ពុជា​ម្នាក់​នេះ ​រត់​ពី​ភ្នំពេញ​ទៅ សៀមរាប​ប្រមូល​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

  • 2019-12-05 05:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នឹម ឈុន្នី ​បាន​បង្កើត​មូលនិធិ​មួយ ​ដោយ​លោក​នឹង​រត់​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។

លោក នឹង​ចាប់​ផ្ដើម​រត់​នៅ​ថ្ងៃ​ទី​១៥​ខែ​នេះ ​ដោយ​គ្រោង​នឹង​ទៅ​ដល់​សៀមរាប​នៅ​ថ្ងៃ​២៥​ខែ​ធ្នូ​ឆ្នាំ​២០១៩​។ ​ដោយ​រយៈ​ពេល​៣១៤​គីឡូម៉ែត្រ​នេះ ​នឹង​ប្រើ​ពេល​រត់​១០​ថ្ងៃ។ ​គម្រោង​របស់​លោក គឺ​រៃ​អង្គាស​ប្រាក់​ឱ្យ​បាន​១០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។ មូលនិធិ​នេះ​ដែរ ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា Running for Children’s Lives Cambodia 2019។

លោក នឹម ឈុន្នី បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ ​ដូចដែល​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថាខ្ញុំ​ព្រះករុណា​ខ្ញុំ​បាទ​នឹង​ធ្វើការ​រត់​ថ្មើរ​ជើង​ដើម្បី​រៃ​អង្គាស​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ដែល​ជា​មន្ទីរ​ពេទ្យ​ទទួល​ព្យាបាល​កុមារ​ដោយ​មិន​គិត​កម្រៃ​នៅ​ក្នុង​ខេត្ត​សៀមរាប។ មន្ទីរ​ពេទ្យ​នេះ​ផ្តល់​សេវា​ពិនិត្យ​ថែទាំ​សុខភាព​ដល់​កុមារ​ដោយ​មិន​គិត​ថ្លៃ​និង​ប្រកប​ដោយ​ក្តី​មេត្តា​ករុណា។ ​ជា​រៀង​រាល់ថ្ងៃ​ យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន ​៤០០​ នាក់​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​នេះ​ហើយ​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​ត្រូវការ​ថវិកា​យ៉ាងតិច​ ៦.៥ លាន​ដុល្លារ។​ ខ្ញុំ​ត្រូវ​ការ​ការគាំទ្រ​របស់​អ្នក​ដើម្បី​ជួយ​មន្ទីរ​ពេទ្យ​កុមារអង្គរ​ដើម្បី​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាល​ភាពកុមារ​គ្រប់រូប។

សូម​ចូលរួម​ជាមួយខ្ញុំ​ព្រះ​កុរណា រៃ​អង្គាស​ថវិកា​នេះ​តាម​រយៈ​

1- ABA BANK: Angkor Hospital for Children (000853843)​ 2- Wing: KHR(9122) USD(8122) 3- Simply Giving: https://www.simplygiving.com/running-for-children-lives-cam…

ទំនាក់ទំនង៖

  1. អ្នកស្រី ស៊ិនកេត អរុណ: 012 232 388 / 098 / 017 725 745 / arun@angkorhospital.org
  2. លោក នឹម ឈុន្នី: 078 785 044 / chhunny@anakotasia.com គេហទំព័រ: https://angkorhospital.org/…/e…/running-for-childrens-lives/

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់