• 2019-11-06 03:08:13
  • កីឡា​ផ្សេង​ៗ

ណយ​ ផាន់ណា​ កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ឆ្នាំ​២០២០​ ជា​ពេល​ដែល​ត្រូវ​រក​មេដាយ​ហើយ​

  • 2019-11-06 03:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ថា​ចាប់​ពី​ឆ្នាំ​២០២០​នេះ​ទៅ​កីឡាករ​ កីឡា​ការិនី​ ត្រូវ​ប្រកួត​ស្វែង​រក​មេដាយ​ហើយ​ ដើម្បី​ជា​ការ​វាស់​ស្ទង​សមត្ថភាព​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ស៊ីហ្គេម​ ២០២៣។​

លោក​ ណយ​ ផាន់ណា

លោក​ ណយ​ ផាន់ណា ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដូច​ទៅ​និង​ប្រសាសន៍​របស់​ប្រធាន​សហព័ន្ធ​អញ្ចឹង​ ចាប់​ពី​ឆ្នាំ​ថ្មី​នេះ​ទៅ​ក្រុម​កីឡា​កាយសម្ព័ន្ធ​ត្រូវ​តែ​ស្វែង​រក​មេដាយ​ក្នុង​កម្រិត​ណា​ក៏​បាន​នៅ​ក្នុង​តំបន់។​ ការ​ធ្វើ​បែប​នេះ​ ជា​ការ​អនុវត្តន៍​ផែនការ​ជាក់លាក់​ក្នុង​ការ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ កីឡា​ការិនី ​ស្ថិត​ក្នុង​ Age Group2​ ចាប់​ពី​១៤-១៥ ឆ្នាំ​ឡើង​ទៅ​ដើម្បី​ដឹង​ពី​សមត្ថភាព​ទម្រាំ​ដល់​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពម្សិលមិញ

អគ្គលេខាធិការ​ និង​ជា​គ្រូ​ជំនាញ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​ឆ្នាំ​២០១៩​នេះ​សហព័ន្ធ​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន​ ក្នុង​នោះ​មាន​ការ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន​១៨នាក់​ និង​គ្រូ​កម្រិត​អន្តរជាតិ​នោះ​មាន​៣នាក់។​ ចំពោះ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​វិញ​នោះ​គឺ​មាន​ការ​រីកចម្រើន​ ខណៈ​លទ្ធផល​នៃ​ការ​ប្រកួត​នានា​គឺ​អាច​ឈាន​ឡើង​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងៗ​គ្នា។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ម្សិលមិញ​នេះ​គឺ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ទី៥​ និង​បន្ត​ទិសដៅ​សម្រាប់​អាណត្តិ​ថ្មី។​ សម្រាប់​អាណត្តិ​ថ្មី​ ២០១៩-២០២៣​នេះ​ ឯកឧត្ដម​ ថោង​ ខុន​ ជា​ប្រធាន​ដដែល។​ នៅ​ចុង​ខែ​វិច្ឆិកា​ ២០១៩​ កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ក៏​នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ហ្វីលីពីនផងដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម