• 2019-11-04 08:28:33
  • កីឡា​ផ្សេង​ៗ

អគ្គលេខាធិការ​សហព័ន្ធ​រាំ​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​កីឡាករ​ កីឡា​ការិនី​ សមត្ថភាព​រីកចម្រើន​ជាង​មុន​ទៀត​

  • 2019-11-04 08:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ កីឡាករ​ កីឡា​ការិនី​គ្រប់​រូប​ធ្វើ​ការ​ធ្វើ​ធ្ងន់​ និង​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ហ្វឹកហាត់​ព្រោះ​ត្រូវ​ប្រកួត​រហូត​ដល់​ ២២​វិញ្ញាសា។​

ទិដ្ឋភាពថ្ងៃប្រកួត

លោក​ស្រី​ ហង់​ ស៊ីមន ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​កីឡាករ​ កីឡា​ការិនី ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មែនទែន​ ដោយ​សារ​តែ​វិញ្ញាសា​កើន​ឡើង​រហូត​ដល់​២២​។​ ដូច្នេះ​ហើយ​ម្នាក់​ៗ​មាន​ការ​ខំប្រឹង​ប្រែង​ខ្លាំង​ ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួតប្រជែង​យក​ជ័យជម្នះ។​

ទិដ្ឋភាពថ្ងៃប្រកួត

​អគ្គលេខាធិការ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ និយាយ​ពី​សមត្ថភាព​កីឡាករ​ កីឡា​ការិនី ​ចូលរួម​វិញ​​មាន​ការ​រីកចម្រើន​ជាង​មុន​ បច្ចេកទេស​ តិចនិក​ល្អ​ច្រើន។​ ក្នុង​ការ​ប្រកួត​នេះ​ក៏​មាន​បេក្ខភាព​ដែល​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​ទៀត​ផង។​ តំណាង​កីឡា​រាំ​ខាង​លើ​នេះ​ កត់​សម្គាល់​ឃើញ​ថា​ឆ្នាំ​នេះ​ មាន​ការ​ជួយ​ទំនុកបម្រុង​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ ជា​ពិសេស​នោះ​គឺ​លោក​ជំទាវ​ ឆៃ ច័ន្ទរិទ្ធីសូលីដា​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​២០០០​ដុល្លារ​ និង​តែងតែ​ជួយ​គ្រប់​សកម្មភាព​របស់​សហព័ន្ធ។​

ទិដ្ឋភាពថ្ងៃប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​ បាន​ធ្វើ​ពិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ នេះ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី២​ ខែ​វិច្ឆិកា និង​បិទ​បញ្ចប់​វិញ​នៅ​យប់​ថ្ងៃ​ដដែល​ផង​ដែរ​ក្នុង​សាល​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា។​ ការ​ប្រកួត​នេះ​មាន​២២​វិញ្ញាសា​ ដែល​មាន​ក្លឹប​ចំនួន​៥​ចូលរួម​ និង​សរុប​កីឡាករ​កីឡា​ការិនី​ទាំង​អស់​៣៤នាក់៕​

ទិដ្ឋភាពថ្ងៃប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់