• 2019-10-26 07:38:44
  • កីឡា​ផ្សេង​ៗ

សិស្ស​វិទ្យាល័យ​សម្ដេចឪ​ ពេញ​ចិត្ត​ការ​សម្ដែង​ស្នៀត​ពិសេសៗ​ នារី​យក​ជើង​​កៀប​ក​បុរស​ តេក្វាន់ដូ​ ITF​

  • 2019-10-26 07:38:44
  • ចំនួនមតិ 75 | ចំនួនចែករំលែក 310

ចន្លោះមិនឃើញ

សិស្ស​នៅ​វិទ្យាល័យ​សម្ដេចឪ​ ក្នុង​ខេត្ត​សៀមរាប​ ពេញ​ចិត្ត​ការ​សម្ដែង​ស្នៀត​ពិសេសៗ​របស់​ក្រុម​ជម្រើស​រើស​ជាតិ​តេក្វាន់ដូ​ ITF​ ដែល​មក​បង្ហាញ​ព្រឹកមិញ​នេះ​ ហើយ​កោតសរសើរ​ពី​សមត្ថភាព​ដែល​កូន​ខ្មែរ​អាច​ធ្វើ​បាន។​

ទិដ្ឋភាពព្រឹកមិញ

សេង​ ស៊ុនអាន​ សិស្ស​នៃ​វិទ្យាល័យ​ខាង​លើ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​សម្ដែង​ព្រឹកមិញ​របស់​ក្រុម​តេក្វាន់ដូ​ ITF​ គឺ​ល្អ​ និង​ប្លែក​ភ្នែក​មែនទែន​ ខណៈ​ដែល​ខ្លួន​មិន​ដែល​បាន​មើល​ការ​បញ្ចេញ​ក្បាច់​ពិសេសៗ​បែប​នេះ​ពី​មុន​ទេ។​ ស្នៀត​ដែល​យុវជន​ខាង​រូប​នេះ​ចាប់អារម្មណ៍​ជាង​គេ​នោះ​ គឺ​ឈុត​នារី​វ៉ៃ​ការពារ​ខ្លួន​ពី​បុរស​ ហើយ​ស្នៀត​លោត​យក​ជើង​កៀប​ក​សត្រូវ​ផ្ដួល។​

ទិដ្ឋភាពព្រឹកមិញ

មូល​ហេតុ​ដែល​ ស៊ុនអាន ​ចាប់​អារម្មណ៍​ស្នៀត​ដែល​កីឡា​ការិនី ITF ​សម្ដែង​នេះ​ គឺ​ដោយ​សារ​ធ្លាប់​តែ​ឃើញ​បុរស​ៗ​វ៉ៃ​គ្នា​ ឬ​សម្ដែង​ជា​មួយ​គ្នា​ ប៉ុន្តែ​លើក​នេះ​នារី​ៗ​ជា​អ្នក​វ៉ៃ​បុរស​ទៅ​វិញ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ធ្វើ​បាប​នានា។​

ចំណែក​សិស្ស​សាលា​សម្ដេច​ឪ​មួយ​រូប​ទៀត​ក៏​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​ ការ​សម្ដែង​នេះ​ជក់ចិត្ត​ខ្លាំង​ ពី​មុន​មក​ធ្លាប់​តែ​ឃើញ​តាម​ទូរទស្សន៍​ និង​ខ្សែភាពយន្ត​ផ្សេងៗ​ ប៉ុន្តែ​លើក​នេះ​បាន​ឃើញ​ផ្ទាល់​ពិត​ជា​អស្ចារ្យ។​ រឹតតែ​អស្ចារ្យ​ទៀត​នោះ​ ការ​សម្ដែង​គឺ​ដោយ​កូន​ខ្មែរ​តែ​ម្ដង។​ តាម​រយៈ​ការ​សម្ដែង​នេះ​ អាច​បញ្ជាក់​បាន​ថា​ មិន​ថា​នារី​ ឬ​ក៏​បុរស​ទេ​គឺ​អាច​ហាត់​ដើម្បី​មានសមត្ថភាព​ការពារ​ខ្លួន​បាន។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​ រួម​ទាំង​យុវជន​ថ្នាល​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ធ្វើ​ពិធី​សម្ដែង​ក្បាច់​គុន​ និង​ស្នៀត​ពិសេសៗ​ ការពារ​ខ្លួន​ លោត​ទាត់​ក្ដារ​ លោត​ភ្លោះ​ និង​វ៉ៃ​បំបែក​ការ៉ូ​ជា​ដើម​នៅ​ឯ​វិទ្យាល័យ​សម្ដេច​ឪ​ ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​តុលា​ ២០១៩​ នេះ៕​

ទិដ្ឋភាពព្រឹកមិញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់