
- 2019-10-24 07:06:50
- កីឡាផ្សេងៗ
ត្រឹមជាអ្នកហ្វឹកហាត់តាមខេត្តទេ ប៉ុន្តែផ្ដួលយុវជនថ្នាលរបស់សហព័ន្ធយកមេដាយមាស ម្សិលមិញ
- 2019-10-24 07:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជាអ្នកហ្វឹកហាត់តាមខេត្តទេ ប៉ុន្តែផ្ដួលយុវជនថ្នាលរបស់សហព័ន្ធយកមេដាយមាស ម្សិលមិញ
ចន្លោះមិនឃើញ
ជើងខ្លាំងលាក់មុខមកពីកំពង់សំណាញ់ខេត្តកណ្ដាល ម្សិលមិញនេះផ្ដួលយុវជនក្លឹបក្រសួងការពារជាតិ ដោយលទ្ធផល ១៣-៧ ដណ្ដើមបានមេដាយមាស ពានរង្វាន់សម្ដេចក្រឡាហោ ស ខេង លើកទី១៩។
លោក ណែម ច័ន្ទថេត គ្រូបង្វឹកក្លឹបកំពង់សំណាញ់ បានឲ្យដឹងថា ជាមោទនភាពខ្លាំងណាស់សម្រាប់ក្លឹបតូចតាច ដែលមិនល្បី និងមិនដែលធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ជាជម្រើសជាតិ ឬថ្នាលនោះទេកន្លងមកប៉ុន្តែអាចឈ្នះមេដាយមាសម្សិលមិញ។
គ្រូបង្វឹករូបនេះលើកឡើងទៀតថា ដោយសារតែមានទីលានត្រឹមត្រូវ មានភ្លើងបំភ្លឺសម្រាប់ហាត់ពេលយប់ទៀតនោះ ជាហេតុធ្វើឲ្យកីឡាករទាំងអស់បានហ្វឹកហាត់គ្រប់ពេលវេលា និងជាប់លាប់រហូតមកដល់ថ្ងៃប្រកួតនេះ។ មួយវិញទៀតនោះ ដោយសារតែគ្រូបង្វឹក ប្រតិភូកីឡាករ បានរៀបចំបានល្អ មានវិធីសាស្ត្រាច្បាស់លាស់ បច្ចេកទេសចាត់ចែងបានត្រឹមត្រូវ ទើបជាហេតុអាចឈ្នះក្រុមខ្លាំងក្រសួងការពារជាតិ ដែលគេទទួលស្គាល់ថាមានសុទ្ធតែយុវជនថ្នាលបែបនេះ។
បើទោះជាទទួលបានមេដាយមាសយ៉ាងនេះក្ដី តំណាងក្លឹបកំពង់សំណាញ់នេះនឹងខំប្រឹងបណ្ដុះបណ្ដាលកីឡាករក្មេងៗទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគេមានសមត្ថភាពកាន់តែល្អ ហើយអាចឈានជាប់ជាយុវជនថ្នាលសម្រាប់សហព័ន្ធ ឬអាចជាប់ជាកីឡាករជម្រើសជាតិនៅពេលខាងមុខជាដើម។
រំលឹកដែរថា ក្លឹបប៉េតង់កំពង់សំណាញ់ បានឈ្នះមេដាយមាស លើវិញ្ញាសាយុវជន ៣ទល់៣ ក្រោយឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ១៣-៧ វគ្គផ្ដាច់ព្រ័ត្រ។ លេខ២ ក្រសួងការពារជាតិ លេខ៣ ក្លឹបកីឡាប៉េតង់២ធ្នូ និងលេខ៤ ទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រកួតពានរង្វាន់ ស ខេង លើកទី១៩នេះបានបញ្ចប់ទៅហើយកាលពីម្សិលមិញនេះ ក្រោយប្រកួតអស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែតុលា ២០១៩ នៅពហុកីឡដ្ឋាន៕
វីដេអូ៖