• 2019-10-07 23:00:00
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វ៉ូវីណាម​ បើក​វគ្គ​ខ្លី​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ ត្រៀម​ការ​ប្រកួត​ធំៗ​ខាង​មុខ​

  • 2019-10-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​ ចំនួន​៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ម្សិលមិញនេះ ដើម្បី​ពង្រឹង​សមត្ថភាព​សិក្ខាកាម​ឲ្យ​រឹតតែ​ល្អ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ កម្រិត​អាស៊ី​ និង​កម្មវិធីធំៗ​ផ្សេងទៀត។​

ទិដ្ឋភាពម្សិលមិញ

លោក​ កែវ​ ហុកលី​ អគ្គ​លេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​លើក​ឡើង​ថា ​ម្សិលមិញនេះសហព័ន្ធ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​ ដោយ​មាន​ការ​ឧបត្ថម្ភ​ទាំង​ស្រុក​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​បាន​ការ​ណែនាំ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ។​

លោក កែវ ហុកលី

អគ្គលេខាធិការ​ខាង​រូប​នេះ​ សង្ឃឹម​ថា​កីឡាករ​ កីឡា​ការិនី​ សិក្ខាកាម​ចូលរួម​ទាំង​អស់​នឹង​ខិតខំ​ប្រឹងប្រែង​ សិក្សា​ស្វែងយល់​ យក​ចិត្ត​ទុក​ដាក់​អំឡុង​ពេល​រៀន​សូត្រ​នេះ​ ដើម្បី​ក្រប​យក​ចំណេះដឹង​ទាំង​អស់​នេះ​ទៅ​អនុវត្តន៍​ឲ្យ​បានល្អពេល​ជាក់​ស្ដែង​ ឬ​ពេល​បង្ហាត់​បង្រៀន​សិស្ស​របស់​ខ្លួន​។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វ៉ូវីណាម​ បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម ​អាជ្ញាកណ្ដាល​ នេះ​ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០១៩​ នៅ​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​៣០នាក់​ ក្នុង​នោះ​មក​ពី​ខេត្ត​ចំនួន​១៦នាក់​ ក្រៅ​ពី​នោះ​មក​ពី​បណ្ដា​ក្លឹប​នានា។​ វគ្គ​សិក្សា​នេះ​បាន​គ្រូ​ឧបទេស​២រូប​មក​ពី​សហព័ន្ធ​វ៉ូវីណាម​ពិភពលោក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់