• 2019-10-02 04:10:00
  • កីឡា​ផ្សេង​ៗ

កីឡាករ​ហែល​ទឹក​កូរ៉េ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង ព្រោះ​រាង និង​មុខ​ស្អាត​ឥត​ទាស់

  • 2019-10-02 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

មាន​ទម្រង់​មុខ​ស្អាត​ដូច​តារា​ភាពយន្ត និង​រាង​កាយ​សាច់​ដុំ​៦​កង់ កីឡាករ​ហែល​ទឹក​វ័យ​ក្មេង Lee Seung Gyu មក​ពី​ប្រទេស​កូរ៉េ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​មិត្តៗ​នារី​ជា​ច្រើន។

មុន​នេះ​បន្តិច បណ្ដាញ​សង្គម​កូរ៉េ​ដែល​និយម​ចែក​រំលែក​កម្រង​រូបភាព​របស់​ស្រី​ស្រស់​ប្រុស​ស្អាត​ប្រទេស​នេះ​ ទើប​តែ​បង្ហាញ​កម្រង​រូបភាព​លួច​ថត​របស់​កីឡាករ​ហែល​ទឹក​ម្នាក់ ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ មតិ​ជា​ច្រើន មិន​ត្រឹម​តែ​សរសើរ​​រាង​របស់​លោក​នោះ​ទេ ទម្រង់​មុខ​ដែល​ស្អាត​ដូច​តារា​ភាពយន្ត​នោះ ក៏​ទាក់ទាញ​ចំណាប់​អារម្មណ៍​គេ​មិន​តិច​ដែរ។

តាម​នោះ​ដែរ ប្រុស​ស្អាត​រូប​នេះ មាន​ឈ្មោះ​ថា Lee Seung Gyu អាយុ​២៣​ឆ្នាំ កម្ពស់​១,៧៩ម សព្វ​ថ្ងៃ​ជា​កីឡាករ​ហែល​ទឹក​ថ្នាក់​ជាតិ។ ទោះ​បី​ជា​ពេល​ប្រកួត​លោក​បង្ហាញ​ទឹក​មុខ​មោះមុត មាំទាំ​បន្តិច​មែន តែ​នៅ​ពេល​មើល​កម្រង​រូបភាព​​ជីវិត​ក្រៅ​របស់​លោក មនុស្ស​ជា​ច្រើន​បាន​សរសើរ​ថា ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩៦ ក៏​គួរ​ឲ្យ​ស្រលាញ់​មិន​ធម្មតា​ដែរ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

មតិយោបល់