• 2019-09-30 07:39:51
  • កីឡា​ផ្សេង​ៗ

កីឡាជឺជីតស៊ូ​ គេ​ស្គាល់​ច្រើន​ក្រោយ​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា​

  • 2019-09-30 07:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​ ឥលូវ​មាន​គេ​ស្គាល់​និង​ចូល​ហ្វឹកហាត់​ច្រើន​ បន្ទាប់​ពី​កីឡា​ការិនី​ ខាន​ ជេសា​ ឈ្នះ​មេដាយ​មាស​ Asean Games​ នៅ​ឥណ្ឌូណេស៊ី​កន្លង​ទៅ​នេះ។​

លោកគ្រូ ខូវ​ វិវឌ្ឍនា

លោក​ ខូវ​ វិវឌ្ឍនា​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​មាន​ការ​រវល់​ច្រើន​ក្នុង​បង្ហាត់បង្រៀន​សិស្ស​ ស្រប​ពេល​ដែល​ខ្លួន​កំពុង​ស្វែង​រក​យុវជន​ល្អៗ​បន្ថែម​ទៀត​សម្រាប់​ត្រៀម​ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣។​ មេដាយ​មាស​របស់​ ជេសា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ ជា​ការ​ផ្សព្វផ្សាយ​ខ្លាំង​មែនទែន​ចំពោះកីឡា​មួយ​នេះ​ ព្រោះ​តាំង​តែ​ពី​ឈ្នះ​ភ្លាម​មាន​គេ​មក​សួរ​នាំ​ច្រើន។​

ជើង​ខ្លាំង​ ខ្មែរ​-បារាំង​ រូប​នេះ​បន្ថែម​ទៀត​ថា​ មាន​មនុស្ស​ច្រើន​មក​ប្រឹក្សា​យោបល់​អំពី​រាងកាយ​តើ​អាច​ហ្វឹកហាត់​កីឡា​នេះ​បាន​ទេ​ កីឡា​មួយ​នេះ​គេ​ហ្វឹកហាត់​យ៉ាង​ដូចម្ដេច​ដែរ​ ហើយ​ក៏​មាន​ក្មេងៗ​ផ្សេង​ទៀត​ដែល​មាន​មហិច្ឆតា​ចង់​ឈ្នះ​មេដាយ​ ចង់​ខ្លាំង​ដូច​និមិត្តរូប​របស់​គេ​ ជេសា​ ផង​ដែរ។​ បច្ចុប្បន្ន​នេះ​សហព័ន្ធ​កំពុង​មាន​អ្នក​ហ្វឹកហាត់​កីឡា​ជឺជីតស៊ូ​ប្រហែល​ជាង​ ៥០​នាក់​ផង​ដែរ។​

កីឡាការិនី ជេសា ខាន់

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​ ទើប​តែ​បង្កើត​ឡើង​អំឡុង​ឆ្នាំ​ ២០១៨​ ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​អាច​រក​មេដាយ​មាសជូន​កម្ពុជា​បាន​។ កីឡា​ការិនី​ ខាន់​ ជេសា​ ឈ្នះមេដាយមាសក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​(Asean Games)​ ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​អំឡុង​ខែ​សីហា​ ២០១៨​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់