• 2019-09-23 06:52:59
  • កីឡា​ផ្សេង​ៗ

ក្រុម​តេក្វាន់ដូ​ ITF​ សម្ដែង​ស្នៀត​ពិសេសៗ​ និង​ផ្សព្វផ្សាយ​ក្បាច់​គុន​របស់​ខ្លួន​នៅ​ខណ្ឌ​ដង្កោ​

  • 2019-09-23 06:52:59
  • ចំនួនមតិ 1 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

ក្រុម​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​សម្ដែង​ស្នៀត​ពិសេសៗ​ និង​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​របស់​ខ្លួន​ ក្នុង​ពិធី​ទស្សនកិច្ច​ ទទួល​អាហារ​ពី​ក្រុម​ហ៊ុន​ឯកជន​មួយ​នៅ​ខណ្ឌ​ដង្កោ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី១៣​ ខែ​កញ្ញា​ ២០១៩ សប្ដាហ៍មុននេះ។​

ទិដ្ឋភាពកាលពីថ្ងៃសុក្រកន្លងទៅ

លោក​ស្រី​ លី​ សុខឆេង​ តំណាង​ក្រុម​ហ៊ុន​ khmer beverage​ បាន​ឲ្យ​ដឹង​ថា​ នេះ​មិន​មែន​ជា​លើក​ទី១​ ដែល​ក្រុមហ៊ុន​របស់​លោក​ស្រី​បាន​ចូលរួម​ជួយ​ដល់​​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ទេ​ ពោល​ព្រឹត្តិការណ៍​កីឡា​ជាតិ​ជា​ច្រើន​គឺ​តែងតែ​ជួយ​ឧបត្ថម្ភ​ជា​និច្ច។​ ជា​ពិសេស​ព្រឹត្តិការណ៍​ស៊ីហ្គេម​ និង​ការ​ប្រកួត​ដទៃ​ទៀត​ ហើយ​លើក​នេះ​នៅ​តែ​សង្ឃឹម​ថា​រវាង​ក្រុមហ៊ុន​ និង​សហព័ន្ធ​តេក្វាន់ដូ​ ITF​ នឹង​នៅ​នាំ​មោទនភាព​ឲ្យប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត។​

ទិដ្ឋភាពកាលពីថ្ងៃសុក្រកន្លងទៅ

ចំណែក​លោក​ ប៊ួនហ៊ីង​ សុធីយ៉ា​ អគ្គ​លេខាធិការ​សហព័ន្ធ​ខាង​លើ ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុម​ហ៊ុន​ដែល​បាន​រួមចំណែក​អភិវឌ្ឍន៍​តេក្វាន់ដូ​ ITF​ ឲ្យ​កាន់​តែ​រីកចម្រើន​ និង​រួម​ចំណែក​ជួយ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​កន្លង​ទៅ​ ​ដែល​ទទួល​បាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់បែប​នេះ។​

អគ្គលេខាធិកា​រូប​នេះ​បន្ថែម​ទៀត​ថា​ សហព័ន្ធ​ក៏​សូម​ជូនពរ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន​ និង​ជោគជ័យ​ជា​បន្តបន្ទាប់​។​ ក្រៅ​ពី​លោក​ សូម​ឲ្យ​ខាង​ក្រុម​ហ៊ុនបន្ត​ជួយ​ដល់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា ​បន្ត​ទៀត​ ជា​ពិសេស​នៅ​ឆ្នាំ​២០២០​ ពេល​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី២។​

ទិដ្ឋភាពកាលពីថ្ងៃសុក្រកន្លងទៅ

រំលឹក​ដែរ​ថា​ ក្នុង​ពិធី​ទស្សនកិច្ច​ និង​ទទួល​អាហារ​ពី​ក្រុមហ៊ុន​ឯកជន​ខាង​លើ​នេះ​ ក្រុម​កីឡា​ករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​សម្ដែង​ស្នៀត​ការពារ​ខ្លួន​១ទល់​៣​ បង្ហាញ​ស្នៀត​មេគុណ​ បង្ហាញ​ស្នៀត​រលាត់​ខ្លួន​ទាត់​ក្ដារ​ និង​ស្នៀត​បំបែក​ការ៉ូ​ថែម​ទៀត​ផង។​ ក្រៅ​ពី​នោះ​ក៏​មាន​ការ​ទាត់​បាល់​មិត្តភាព​ថែម​ទៀត​ដែរ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ៕​

ទិដ្ឋភាពកាលពីថ្ងៃសុក្រកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់