- 2019-09-19 08:06:47
- កីឡាផ្សេងៗ
ស សុខា ប្រគល់ថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាង ២០០លាន ដល់៣ប្រភេទកីឡាឈ្នះមេដាយកម្រិត...
- 2019-09-19 08:06:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា ប្រគល់ថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាង ២០០លាន ដល់៣ប្រភេទកីឡាឈ្នះមេដាយកម្រិត...
ចន្លោះមិនឃើញ
ឯកឧត្ដម ស សុខា តំណាងក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកាជាង២០០លានរៀល ដល់អត្តពលិកមកពី៣ប្រភេទកីឡារួមមាន ចំបាប់ កាយវប្បកម្ម និងកីឡារាំ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាប់ពហុកីឡដ្ឋានជាតិមុននេះ។
ទី១ ប្រភេទកីឡាកាយវប្បកម្ម៖ គឺបានទៅចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១០ នៅឯប្រទេសថៃ ក្នុងនោះឈ្នះមេដាយមាស១គ្រឿង ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០.០០០.០០០រៀល រួមទាំងគ្រូបង្វឹក១នាក់។
ទី២ ប្រភេទកីឡាចំបាប់៖ គឺបានទៅចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ នៅឯប្រទេសហ្វីលីពីន ក្នុងនោះឈ្នះមេដាយចំនួន១៥គ្រឿង មាស៣ ប្រាក់៤ និងសំរឹទ្ធ៨។ ពួកគេទទួលបានប្រាក់លើកទឹកចិត្ត ១៣៦.៦០០.០០០ លានរៀល។
ទី៣ ប្រភេទកីឡារាំ៖ គឺបានទៅចូលរួមជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៨ នៅឯប្រទេសចិន ក្នុងនោះឈ្នះមេដាយសំរឹទ្ធ១គ្រឿង។ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣៣.០០០.០០០លានរៀល៕