• 2019-09-12 07:42:53
  • កីឡា​ផ្សេង​ៗ

ម្ចាស់​មេដាយ​មាស​ពិភពលោក​ ប៉ាល់​ ជីវ័ន​ នឹង​ផ្ទេរ​បទ​ពិសោធ​ទាំង​អស់​ឲ្យ​កូន​សិស្ស​

  • 2019-09-12 07:42:53
  • ចំនួនមតិ 13 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

កីឡាករ​តេក្វាន់ដូ​ ITF​ និង​ជា​ម្ចាស់​មេដាយ​កម្រិត​អន្តរជាតិ​ច្រើន​គ្រឿង​ ប៉ាល់​ ជីវ័ន​ ថា​បទ​ពិសោធ​ដែល​ខ្លួន​មាន​ទាំង​អស់​នេះ​គឺ​មិន​យក​ទៅ​ណា​ទេ​ ផ្ទេរ​ឲ្យ​សិស្ស​គុន​ទាំង​អស់​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួត​តំណាង​កម្ពុជា​នៅ​ពេល​ខាង​មុខ​ទៀត។​

ប៉ាល់ ជីវ័ន ពេលមកដល់កម្ពុជា

ជីវ័ន​ បាន​ឲ្យ​ដឹង​ថា​ ទាក់ទង​ទៅ​និង​បទ​ពិសោធ​ដែល​ខ្លួន​ឈ្នះ​មេដាយ​មាស​ មេដាយ​ប្រាក់​ពិភពលោក​នៅ​ឯ​ប្រទេស​ប៊ុលហ្គារី​ រួម​ទាំង​បទ​ពិសោធ​នា​ការ​ប្រកួត​នៅ​ប្រទេស​ផ្សេងៗ​ទៀត​នោះ​ លោក​មិន​លាក់លៀម​អ្វី​ទេ​ គឺ​នឹង​ផ្ទេរ​ទាំង​អស់​ឲ្យ​សិស្ស​ ITF។​

ម្ចាស់​មេដាយ​មាស​ពិភពលោក​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​បង្ហាត់​បង្រៀន​ ការ​ផ្ដល់​ឲ្យ​នេះ​លុះ​ត្រា​តែ​សិស្ស​ខ្លួន​ឯង​ខំប្រឹង​ប្រែង​ផង​ដែរ​ ទើប​អាច​ធ្វើ​បាន​ល្អ​ ឬ​រក​ភាព​ជោគជ័យ​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក​ ក៏​ដូច​ជា​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នោះ​បាន។​

ប៉ាល់ ជីវ័ន និងសិស្សប្អូន

រំលឹក​ដែរ​ថា​ ប៉ាល់​ ជីវ័ន​ ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​កម្ពុជា​ ទើប​តែ​ឈ្នះ​មេដាយ​ពិភពលោក​ ចំនួន​២គ្រឿង​ មាស​១​ និង​ប្រាក់​១​ នៅ​ឯ​ប្រទេស​ប៊ុលហ្គារី​ ក្នុង​កម្មវិធី​ជ្រើសរើស​ជើងឯក​តេក្វាន់ដូ​ ITF​ ពិភពលោក​លើក​ទី​២១។​ បច្ចុប្បន្ន​គេ​ក៏​ជា​គ្រូ​ជម្រើស​រើស​ជាតិ​ថ្នាល​ ITF​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់