• 2019-08-23 02:15:00
  • កីឡា​ផ្សេង​ៗ

ប្រធាន​តេក្វាន់ដូ​ ITF​ កម្ពុជា៖​ ក្បាច់​គុន​គ្រូៗ​បង្រៀន​អស់​ហើយ​ នៅ​សល់​តែ​ខ្លួន​ឯង​យក​ទៅ​បំបែក​ទេ

  • 2019-08-23 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​ចំពោះ​ក្បាច់​គុន​ ឬ​ស្នៀត​ផ្សេងៗ​គឺ​គ្រូ​បាន​បង្រៀន​អស់​ហើយ​ ដូច្នេះ​នៅ​សល់​តែ​សិស្ស​ខ្លួន​ឯង​ទេ​យក​ទៅ​ប្រយុទ្ធ​ និង​បំបែក​ពេល​ប្រកួត​ជាក់​ស្ដែង​ប៉ុណ្ណោះ។​

ឯកឧត្ដម​ កែវ​ រ៉េមី

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​វិញ្ញាសា​ប្រយុទ្ធ​តាម​ដែល​មើល​ជាក់​ស្ដែង​ពី​ការ​ហ្វឹកហាត់​របស់​កីឡាករ​ កីឡា​ការិនី​កន្លង​មក​នេះ​ គឺ​អាច​សង្ឃឹម​ត្រឹម​ ៧០%​ ព្រោះ​នៅ​មើល​ឃើញ​ចំណុច​ខ្លះ​មិន​ទាន់​បាន​ល្អ​ខ្លាំង​នៅ​ឡើយ​ទេ។​ ចំណុច​ដែល​នៅ​មិន​សូវ​បាន​ល្អ​នោះ​ទាក់ទង​ទៅ​ល្បឿន​របស់​ពួកគេ​រៀង​យឺត​បន្តិច​ ចំណែក​បច្ចេកទេស​ក៏​ដោយ​ដូច​ជា​ស្នៀត​និមួយៗ​ គឺ​គ្រូ​បាន​បង្ហាត់​បង្រៀន​អស់​ហើយ។​

ទិដ្ឋភាពម្សិលមិញ

ទោះ​ជា​បែប​នេះ​ក្ដី​ អតីត​សិស្ស​គុន​តេក្វាន់ដូ​មក​ពី ​អាមេរិក​ រូប​នេះ​ នឹង​ជួយ​ប្រាប់​ ឬ​បន្ថែម​ខាង​ផ្នែក​ស្មារតី​ រួម​និង​តិចនិក​ បច្ចេកទេស​មួយ​ចំនួន​ទៀត​ ដល់​អត្តពលិក​ក្មេងៗ​របស់​កម្ពុជា​ទាំង​១៧​នាក់​ដែល​ត្រូវ​ប្រជែង​មេដាយ​កម្រិត​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គាលរី​ នេះ​ថែម​ទៀត។​ សម្រាប់​តិចនិក​ទាំង​នោះ​ ឯកឧត្ដម​បង្ហើប​ប្រាប់​ថា​ ការ​តាំង​ចិត្ត​ក្នុង​ការ​ប្រកួត​ឲ្យ​បាន​ល្អ​ ចេះ​ឆក់​យក​ឱកាស​ដើម្បី​ឈ្នះ​ ចេះ​មើល​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​របស់​ដៃគូ​ រួម​ទាំង​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ។​

កីឡាករ កីឡាការិនីតេក្វាន់ដូ ITF

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ កម្ពុជា​ និង​ប្រតិភូ​ គ្រូ​បង្វឹក​សរុប​ទាំង​អស់​ ២៣​រួប​ បាន​ចេញ​ពី​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ​ហើយ​ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តេក្វាន់​ដូ​ លើក​ទី២១​ នៅ​ឯ​ប្រទេស​ប៊ុលហ្គារី​ នា​ថ្ងៃ​ទី២៤​ ដល់​ ៣០​ សីហា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់