• 2019-08-16 10:20:06
  • កីឡា​ផ្សេង​ៗ

មិន​មែន​លំៗ​ទេ​ កីឡាករ​ ITF​ មុន​ចេញ​ទៅ​ប៊ុលហ្គារី​ មាន​អ្នក​ឧបត្ថម្ភ​កាត់សក់​ Free​

  • 2019-08-16 10:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ មិន​ត្រឹម​តែ​វិន័យ​ល្អ​នោះ​ទេ​ ប៉ុន្តែ​ការ​ឯកសណ្ឋាន​ ក៏​ដូច​ជា​ការ​តុបតែង​ខ្លួន​ សក់​ក្បាល​គឺ​ពិនិត្យ​មើល​គ្រប់​ជ្រុង​ជ្រោយ​តែ​ម្ដង​មុន​ចេញ​ទៅ​ប្រកួត។​ ព្រឹក​មិញ​នេះ​​កីឡាករ​ចំនួន​១៥នាក់​ បាន​ទៅ​កាត់​សក់​ដោយ​មិន​គិត​លុយ​ពី​ហាង​ខ្មែរ​អង្គរ​ មុន​ហោះ​ទៅ​ប៊ុលហ្គារី​ថ្ងៃទី២២ សីហា​ ២០១៩។​

ទិដ្ឋភាពកាត់សក់ព្រឹកមិញ

លោក​ ទួន​ សុជាតិ ម្ចាស់​ហាង​កាត់សក់​ ខ្មែរ​អង្គរ​ បាន​ឲ្យ​ដឹង​ថា​ ទី១​លោក​ក៏​ស្រឡាញ់​ខាង​វិស័យ​កីឡា​នេះ​ដែរ​ ទី២​ ដោយ​ដឹង​ថា​កីឡាករ​តេក្វាន់ដូ​ ITF​ ត្រូវ​ចេញ​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ឯ​ប្រទេស​ក្រៅ​ផង​នោះ​ ក៏​ឧបត្ថម្ភ​ជា​ការ​កាត់​សក់​ជូន​ដោយ​មិន​គិត​ថ្លៃ​តែ​ម្ដង។​ ការ​ធ្វើ​បែប​នេះ​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ឲ្យ​កាន់​តែ​រីកចម្រើន​ ហើយ​នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​ទាំង​អស់​ឲ្យ​ខំប្រឹង​ប្រែង​ប្រកួត​យក​ជ័យជម្នះ​ យក​មេដាយ​ជូន​ប្រទេស​ជាតិ​វិញ។​

ចំណែក​លោក​គ្រូ​ ប៉ាល ជីវ័ន​ ក៏​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ហាង​ខាង​លើ​ផង​ដែរ​ ដែល​បាន​ជួយ​កាត់​សក់​ដោយ​មិន​បាន​គិត​ថ្លៃ​ នេះ​ជា​ការ​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ ឱកាស​នោះ​ដែរ​ លោក​គ្រូ​ជូនពរ​ម្ចាស់​ហាង​ឲ្យ​ដំណើរ​ការ​ដោយ​រលូន​ និង​សំបូរ​អតិថិជន។​

ទិដ្ឋភាពកាត់សក់ព្រឹកមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ឡើង​កន្លង​មក​ថា​ ចំពោះ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ មិន​ត្រឹម​តែ​ច្បាប់​ទម្លាប់​តឹងរ៉ឹង និង​វិន័យ​ល្អ​នោះ​ទេ​ ការ​តុបតែង​ខ្លួន​គឺ​ត្រូវ​ឲ្យ​សមសួន​ជា​អ្នក​កីឡា​ដើម្បី​ជា​គំរូ​ល្អ​ផង​ដែរ។​ ប្រធាន​សហព័ន្ធ​រូប​នេះ​ក៏​បាន​ប្រាប់​ទៅ​កីឡាករ​ទាំង​ដែល​នឹង​ចេញ​ទៅ​ ប៊ុលហ្គារី​ ថា​ត្រូវ​កាត់​សក់​ឲ្យ​បាន​ស្អាត​ល្អ​ដើម្បី​ឲ្យ​គេ​ដឹង​ថា​ ITF​ មក​ពី​កម្ពុជា​ មិន​ត្រឹម​តែ​ចេះ​ក្បាច់​គុន​នោះ​ទេ​ថែម​ទាំង​ស្អាត​សង្ហា​ទៀត​ផង។​

ទិដ្ឋភាពកាត់សក់ព្រឹកមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ នឹង​ត្រូវ​ហោះ​ទៅ​ប្រទេស​ប៊ុលហ្គារី ​ថ្ងៃ​ទី២២​ ខែ​សីហា​ ២០១៩​ ដើម្បី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី២១។​ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន​ និង​កីឡា CAMSOK ​ក្រុម​ហ៊ុន​ឯកជន​ និង​ហាង​កាត់សក់​ខ្មែរ​អង្គរ​ខាង​លើ​នេះ​ដែរ៕​

កីឡាករ ITF និងម្ចាស់ហាងកាត់សក់

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់