- 2019-05-15 08:47:25
- កីឡាផ្សេងៗ
ស សុខា៖ កីឡាករត្រូវមានវិន័យ និងយោគយល់គ្នាក្នុងអំឡុងពេលប្រមូលផ្ដុំនេះ
- 2019-05-15 08:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស សុខា៖ កីឡាករត្រូវមានវិន័យ និងយោគយល់គ្នាក្នុងអំឡុងពេលប្រមូលផ្ដុំនេះ
ចន្លោះមិនឃើញ
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ស សុខា ថាកីឡាករ កីឡាការិនីដាច់ខាតត្រូវតែគោរពវិន័យបានល្អ និងចេះយោគយល់គ្នាអំឡុងដែលក្រសួងប្រមូលផ្ដុំទាំងជម្រើសជាតិ និងថ្នាលរយៈពេលប៉ុន្មានខែនេះ។
តំណាងក្រសួងខាងលើនេះ បានឲ្យដឹងពេលប្រជុំប្រមូលផ្ដុំកីឡាករ កីឡាការិនី ជម្រើសជាតិ រួមទាំងក្រុមថ្នាលទាំងអស់ថា កីឡាករគ្រប់រូបដែលបានប្រមូលផ្ដុំនេះ សូមគោរពចាប់ទម្លាប់ឲ្យបានល្អ មិនថាវិន័យក្នុងការហ្វឹកហាត់ ឬវិន័យក្នុងការរស់នៅក្នុងមជ្ឈមណ្ឌលនោះទេ ដើម្បីពង្រឹងសមត្ថភាព គុណភាពឲ្យបានល្អជាងនេះទៅទៀត។
ឯកឧត្ដម លើកឡើងទៀតថា ស៊ីហ្គេមឆ្នាំ២០២៣ គិតទៅសល់ពេលច្រើនឆ្នាំទៀត ប៉ុន្តែគិតពីពេលវេលាសម្រាប់ការហ្វឹកហាត់ត្រៀមខ្លួនមិនយូរទេ ភ្លេចៗខ្លួនគឺដល់វេលាហើយ។ ដូច្នេះកីឡាករ កីឡាការិនីទាំងអស់ត្រូវតែខំប្រឹងប្រែង ឬបន្សំខ្លួនឲ្យបានល្អពីពេលនេះតទៅទាំងសមត្ថភាព និងវិន័យ។ ផ្នែកខាងកីឡានេះ មិនថាយុទ្ធសាស្ត្រ កលល្បិច តិចនិកផ្សេងៗមិនអាចរៀនត្រឹម ១-២ថ្ងៃ ឬ១-២ខែ បាននោះទេ ត្រូវការពេលវេលាច្រើន ដើម្បីឲ្យមានសមត្ថភាព ដូច្នេះកីឡាករទាំងអស់ត្រូវតែយកចិត្តទុកដាក់បំផុត។
រំលឹកដែរថា កីឡាករចំនួន ១០០៤នាក់ បានចូលរួមពិធីបើកយុទ្ធនាការហ្វឹកហ្វឺនក្រុមជម្រើសជាតិឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា នៅវិទ្យាស្ថានអប់រំកាយ ក្បែរវិមានឯករាជ្យ។ ការជួបជុំនេះក្រោមអធិបតីភាពឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕