• 2019-05-13 02:33:18
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ថ្មី​ ស​ សុខា​ ប្ដេជ្ញា​ធ្វើ​ឲ្យ​ប៊ូល​របស់​កម្ពុជា​រឹតតែ​ល្បី​បន្ថែម​ទៀត​

  • 2019-05-13 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ លើក​ឡើង​ការ​ប្ដេជ្ញា​ចិត្ត​នឹង​ខំ​ប្រឹង​ប្រែង​ដឹកនាំ​សហព័ន្ធ​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន​ និង​អភិវឌ្ឍន៍​ជាង​នេះ​ទៅ​ទៀតផង។​

រូបភាពអគ្គនាយដ្ឋានកីឡា

ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ដែល​ទើប​តែ​ចូល​កាន់​តំណែង​ថ្មី​អាណត្តិ​ទី៦​នេះ​ បាន​លើក​ឡើង​ថា​ កន្លង​ទៅ​នេះ​សហព័ន្ធ​ពិត​ជា​មាន​ការ​រីកចម្រើន​ និង​មាន​សមិទ្ធផល​យ៉ាង​ច្រើន​ និង​ធំធេង​ សរុប​មេដាយ​ទាំង​អស់​ជាង​២០០​គ្រឿង។​ ក្រៅ​ពី​នេះ​មាន​ការ​បណ្ដុះបណ្ដាល​ ធនធាន​ថ្មី​ទាំង​កីឡាករ​ កីឡា​ការិនី​ និង​វគ្គ​បំប៉ន​គ្រូ​បង្វឹក​ក៏​ដូច​ជា​មន្ត្រី​បច្ចេកទេស​ជា​ច្រើន​លើក​ច្រើន​ដង​ផង​ដែរ។​

រូបភាពអគ្គនាយដ្ឋានកីឡា

ប្រធាន​សហព័ន្ធ​ថ្មី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ចូល​កាន់​តំណែង​ថ្មី​អាណត្តិ​ទី៦​នេះ​ ប្ដេជ្ញា​ធ្វើ​តាម​រាល់​កិច្ចការ​ដែល​សហព័ន្ធ​ធ្វើ​បាន​ល្អ​នា​ពេល​កន្លង​មក​ ហើយ​ព្យាយាម​ពង្រីក​ក្លឹប​ឲ្យ​បាន​ច្រើន​នៅ​តាម​ខេត្ត​បន្ថែម​ និង​កៀរគរ​រក​ជំនួយ​ដើម្បី​ជួយ​សហព័ន្ធ​ថែម​ទៀត។​

រូបភាពអគ្គនាយដ្ឋានកីឡា

សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​អាណត្តិ​ទី៦​របស់​ខ្លួន​ និង​បោះឆ្នោត​រើស​ប្រធាន​ថ្មី​នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​ថ្ងៃ​ទី១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ។​ ឯកឧត្ដម​ ស​ សុខា​ ត្រូវ​បាន​ឡើង​ជា​ប្រធាន​សហព័ន្ធ​ និង​ឯកឧត្ដម​ សប្បាយ​ ណា​ ជា​អគ្គ​លេខាធិការ​សហព័ន្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់