- 2017-12-13 13:56:13
- បាល់ទាត់
បឹងកេត អស់ឱកាសទៅវគ្គបន្ត ក្រោយចាញ់ Sanna ធ្ងន់ក្នុងដីរបស់ខ្លួន
- 2017-12-13 13:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងកេត អស់ឱកាសទៅវគ្គបន្ត ក្រោយចាញ់ Sanna ធ្ងន់ក្នុងដីរបស់ខ្លួន
ចន្លោះមិនឃើញ
ម្ចាស់ផ្ទះបឹងកេតរបស់កម្ពុជាបានបាត់បង់ឱកាសឡើងវគ្គបន្តហើយ បន្ទាប់ពីចាញ់ក្រុមរបស់វៀតណាម Sanna Khánh Hòa BVN FC ដោយលទ្ធផល ៥-១ សម្រាប់ទី២នេះដែលគិតទាំងពីរជើងចាញ់ ៩-៥ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Toyota Mekong Club Championship។
ការប្រកួតជើងទីពីរនេះម្ចាស់ផ្ទះបឹងកេតនៅធ្វើមិនបានល្អទេដោយបើកការប្រកួតវគ្គទី១ ក្រុម Sanna អាចស៊ុតបាន២គ្រាប់ត្រឹម១៦នាទីដំបូង ប៉ុន្តែនៅនាទីទី២០ ខ្សែការពារ សុខ សុវណ្ណ បានបំបែកពង់មាន់របស់ភ្ញៀវដើម្បីតាមក្រោយ ២-១រហូតដល់ចប់៤៥នាទីដំបូង។ ជាមួយគ្នានេះ អ្នកចាំទី ស៊ូ យ៉ាទី ត្រូវបានដូរចេញជំនួសវិញដោយអ្នកចាំទី គឹម មករា។
ការប្រកួតវគ្គទី២ បឹងកេតបានព្យាយាមវាយសម្រុក ប៉ុន្តែនៅតែធ្វើមិនបានល្អ។ នៅនាទី៥៤ ខ្សែប្រយុទ្ធប្រេស៊ីល Maycon ស៊ុតបាល់១១ម៉ែត្រមិនចូល ហើយបន្ទាប់មកខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីលាន ក្រោយទទួលបានកាតលឿងលើកទី២តាមរយៈដៃប៉ះបាល់។ បន្ទាប់ពីសល់សមាជិកតែ១០នាក់ បឹងកេតកាន់តែមានទម្រង់លេងការពារមិនល្អរហូតធ្វើឲ្យភ្ញៀវស៊ុតចូល៣គ្រាប់ទៀតនៅនាទីទី៧២ ៧៨ និង៨៩។ ចប់ការប្រកួតបឹងកេតចាញ់ ៩-៥ ដោយអស់ឱកាសឡើងវគ្គបន្តហើយ ខណៈក្រុមវៀតណាម Sanna Khanh ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបក្រុមជើងឯកឡាវ៕