• 2017-11-16 07:35:43
  • បាល់ទាត់

Aung Thu ដែល​ស៊ុត​ឲ្យ​មីយ៉ាន់ម៉ា​ឈ្នះ​កម្ពុជា​ ២-១ ផ្ទេរ​ទៅ​លេង​លីគ​កំពូល​ថៃ​

  • 2017-11-16 07:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នើម​មីយ៉ាន់ម៉ា​ Aung Thu ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅ​លេង​នៅ​លីគ​កំពូល​ថៃ​ហើយ​ គឺ​រួមរស់​ជាមួយ​ក្លឹប Police Tero សម្រាប់​រដូវ​កាល​ ២០១៨។

Aung Thu 

ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ត្រូវ​ប្រធាន​ក្លឹប​ Police Tero បង្ហោះ​រូប​នៅ​លើ​គណនី​ Facebook របស់​ខ្លួន​អម​ជាមួយ​សារ​ថា​៖ "ឈ្មោះ​របស់​គេ​ គឺ Aung Thu”។ Aung លេចធ្លោ​ខ្លាំង​នៅ​ក្រុម​ជម្រើស​ជាតិ​ចាប់​តាំង​ពី​ជួយ​មីយ៉ាន់ម៉ា​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup U20 កាល​ពី​ឆ្នាំ​២០១៥។

កីឡាករ​​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ Pyinmana ចាប់​ផ្ដើម​អាជីព​ជាមួយ​ក្លឹប​ក្នុង​ស្រុក​ Yadanarbon FC ក្នុង​ឆ្នាំ​២០១៣ ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ ១៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣២​ប្រកួត។ Aung មាន​ប្រវត្តិ​ស៊ុត​ចូល​កម្ពុជា​ចំនួន​២​លើក ដោយ​លើកទី​១​នៅ​ឆ្នាំ ២០១៦ ក្នុង​ពាន​រង្វាន់​ AFF Championship ហើយ​លើក​ទី​២​គឺ​ក្នុង​​​ការ​ប្រកួត​មិត្តភាព​កាល​ពី​ពេល​ថ្មី​ៗ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​​ដែល​កម្ពុជា​ចាញ់ ២-១៕

ប្រភព៖ facebook អត្ថបទ៖ វីរ៉ុត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី