• 2017-11-06 09:00:30
  • បាល់ទាត់

រក​ឃើញ​ក្រុម​ខ្លាំង​ ៤ ឡើង​ទៅ​វគ្គ ១/២ ពាន​ស្វាយរៀង​ខាប់

  • 2017-11-06 09:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​​រង្វាន់​ស្វាយរៀង​ខាប់​​រដូវ​កាល ២០១៧ បាន​​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ៤ ដែល​​បាន​ឡើង​ទៅ​លេង​វគ្គ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឬ ១/២ ក្រោយ​បញ្ចប់​ភារកិច្ច​​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​​ទៅ​នៅ​ទីលាន​ខេត្ត​ស្វាយរៀង។

​៤ ក្រុម​ដែល​បាន​ឡើង​ទៅ​រួម​មាន សសយក ស្រុក​រមាស​ហែក, PANDA FC, យុវជន ស្រុក​ស្វាយជ្រំ​ និង​ធារី​ លីងគួយ។ សម្រាប់​ការ​ប្រកួត​វគ្គ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

- កម្មវិធី​ប្រកួត​វគ្គ ១/២៖

  • សសយក ស្រុក​រមាស​ហែក Vs យុវជន​ស្រុក​ស្វាយជ្រំ ម៉ោង ២:៣០

  • Panda FC Vs ធារី លីងគួយ ម៉ោង ៤:៣០

- លទ្ធផល​កាល​វគ្គ ៨ ក្រុម​ចុង​ក្រោយ៖

  • សសយក​ ក្រុង​បាវិត ២-២ សសយក ស្រុក​រមាស​ហែក (ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​ស្មើ​គ្នា ២-២ ប៉េណាល់ទី សសយក ស្រុក​រមាស​ហែក​ឈ្នះ ៤-២)

  • សាកល UNITED ២-៦ PANDA FC

  • សសយក សង្កាត់​ស្វាយតឿ ៣-៣ យុវជន​ ស្រុក​ស្វាយជ្រំ (ម៉ោង​បន្ថែម ១៥នាទី​ពីរ​ដង​ស្មើ​គ្នា​ ៤-៤ ទាត់​ប៉េណាល់ទី យុវជន​ស្វាយជ្រំ ឈ្នះ ៤-២)

  • ធារី លីងគួយ ២-២ SKY SVAY RIENG (ម៉ោង​បន្ថែម ១៥ នាទី​ពីរ​ដង ធារី លីងគួយ យក​ឈ្នះ​ ៣-២ )

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី