• 2017-11-02 07:57:38
  • បាល់ទាត់

ក្លឹប​លីគ​កំពូល​ថៃ​ Bangkok Glass ប្ដូរ​ស្មៅ​សិប្បនិមិត្ត​ទៅ​ជា​ធម្មជាតិ​ត្រៀម​រដូវ​កាល​ថ្មី​

  • 2017-11-02 07:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឈូស​ឆាយ​ស្មៅ​សិប្បនិមិត្ត​ចោល​ទាំង​ស្រុង​ក្លឹប​ Bangkok Glass នឹង​ចាប់​ផ្ដើម​ដាំ​ស្មៅ​ធម្មជាតិ​លើ​ទីលាន​បាល់ទាត់​នៃ​កីឡដ្ឋាន​ LEO Stadium របស់​ខ្លួន​ឲ្យ​រួច​រាល់​មុន​រដូវ​កាល​ថ្មី​ក្របខ័ណ្ឌ​កំពូល​ថៃ​ចាប់​ផ្ដើម។​

LEO Stadium ទឹកដី​ក្លឹប​ Bangkok Glass FC បាន​បើក​ដំណើរ​ការ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១០ ហើយ​បាន​ក្លាយ​ជា​កីឡដ្ឋាន​តែ​មួយ​គត់​នៅ​ក្របខ័ណ្ឌ​ Thai League ដែល​ប្រើប្រាស់​ស្មៅ​សិប្បនិមិត្ត។ ក្រោយ​ប្រើប្រាស់​រយៈពេល​៧​ឆ្នាំ​​ពេល​នេះ​ក្លឹប​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ស្មៅ​ទៅ​ជា​ធម្មជាតិ​វិញ​ដូច​បណ្ដា​កីឡដ្ឋាន​ដទៃ​នៅ​លីគ​កំពូល​ថៃ​។​

ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នៅ​កីឡដ្ឋាន​ចំណុះ​១​៣០០០​នាក់​នេះ​គឺ​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​ AFC Champions League កាល​ពី​ឆ្នាំ​២០១៥ ហើយ​កាល​នោះ​ Bankok Glass បាន​យក​ឈ្នះ​ក្រុម​ Johor Darul Ta'zim មក​ពី​ម៉ាឡេស៊ី​លើ​ទីលាន​ស្មៅ​សិប្បនិមិត្ត​របស់​ខ្លួន​ដោយ​លទ្ធផល​ ៣​ទល់​នឹង​០៕

ប្រភព៖ facebook ប្រែសម្រួល៖ វីរ៉ុត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី