• 2017-10-10 03:12:02
  • បាល់ទាត់

Asean FC ក្លាយ​ជា​ជើង​ឯក​ពាន​ភ្ជុំបិណ្ឌ ដោយ​បាល់​កាត់​សេចក្តី ១១​ម៉ែត្រ

  • 2017-10-10 03:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ ASEAN FC បានក្លាយជាជើងឯកពានភ្ជុំបិណ្ឌ ​ក្នុងខេត្តរតនគីរី ក្រោយ​ផ្តួល​ក្រុម​យុវជន​ស្រុក​បកែវ ដោយ​បាល់​កាត់​សេចក្តី​ ១១មែត្រ។

ការ​ប្រកួត​នេះ​មិន​បាន​ថែម​ម៉ោង​១៥នាទី​ពីរ​ដង​នោះ​ទេ​ ដូចច្នេះ​គណកម្មការ​និង​ក្រុម​ទាំង​ពីរ​ឯកភាព​ក្នុង​ការ​បញ្ចប់​ដោយ​ការ​ទាល់បាល់កាត់​សេចក្តី១១ម៉ែត្រតែម្តង ក្រោយបញ្ចប់​ការ​លេង​៩០នាទី ក្នុងលទ្ធផល០-០។ ការទាត់បាល់ពិន័យនេះដែរត្រូវប្រើកីឡាកររហូតដល់៧រូប ទើប​ក្រុម Asean FC យក​ជ័យជំនះ​បាន​ក្នុងលទ្ធផល ​៧-៦ ។ ក្រុម​យុវជន​បកែវ​មាន​ទម្រង់​លេង​បាន​ល្អ​ក្នុង​យុទ្ធនា​ការ​ពាន​ភ្ជុំបិណ្ឌ​នេះ ត្រូវ​បាន​ខកចិត្ត​ម្តង​ទៀត។​ នេះ​ជា​ការ​គ្រង​ដំណែង​ជើងឯក​លើក​ទី​៣ និង​បី​ឆ្នាំ​ជាប់ៗ​គ្នា សម្រាប់​ក្រុមបាល់ទាត់ Asean FC ក្នុង​ខេត្ត​រតនគីរី។

តាម​ការ​ឱ្យ​ដឹង​ពី​ក្លឹប​បាល់ទាត់​ Asean​ FC បាន​បញ្ជាក់​ថា​គណៈកម្មការ​ចាត់ចែង​ការ​ប្រកួត​បាន​ផ្តល់​ជូន​របាយការណ៍​លំអិត​ពី​ចំណូល​និង​ចំណាយ​នៃ​ការ​ប្រកួត ដោយ​ក្នុង​នោះ​ថវិកា​ទាំង​មូល​សម្រាប់​ទ្រទ្រង់​ការ​ប្រកួត​គឺ​បាន​មក​ពី ក្រុម​ដែល​ចូលរួម សរុប ១ ៧៥០ ០០០រៀល និង​ពី​សប្បុរស​ជន ១ ៩០០ ០០០ រៀល សរុបថវិកា ៣ ៦៥០ ០០០ រៀល។

ថវិកានេះប្រើសម្រាប់ចំណាយទាំងមូលក្នុងការប្រកួតពានរង្វាន់រូមមាន អាជ្ញារកណ្តាល រៀប​ចំទី​លាន​ បដាបិទវគ្គ ក្រុមការងាររៀបចំកម្មវិធី និងចំណាយផ្សេងសម្រាប់កម្មវិធីបិទវគ្គ ដែលសរុប ៤ ១៥០ ០០០ រៀល។

ម្ចាស់ពានរង្វាន់ទទួលបាន៖

  • លេខ ១ ទទួល​បាន​ពាន​រង្វាន់ និង​ថវិកា​ចំនួន ៤០០ ០០០ រៀល
  • លេខ២ ទទួល​ថវិកា ៣០០ ០០០ រៀល
  • លេខ៣ ២៥០ ០០០ រៀល និងប្រាក់លើកទឹកចិត្តដល់ក្រុម៣ផ្សេងទៀត ១ ក្រុម ១០០,០០០ រៀល

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី