• 2017-10-04 00:00:00
  • បាល់ទាត់

ស្ងាត់​ៗ​រក​ឃើញ​ ៤ក្រុម​ចុង​ក្រោយ​ពាន​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ខេត្ត​រតនគីរី

  • 2017-10-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពិត​ទៅ​មាន​ការ​​ប្រកួត​បាល់ទាត់​មិន​អាជីព​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រចាំ​ខេត្ត​រតនគីរី​​ដែល​រហូត​ដល់​ពេល​នេះ​រក​ឃើញ​ក្រុម​៤​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ បន្ទាប់​ពី​ប្រកួត​អស់​ជា​ច្រើន​ខែ​មក។

ពាន​រង្វាន់​មិត្តភាព​​នេះ​ត្រូវ​​បង្កើត​ដើម្បី​អបអរ​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​​ចាប់​ប្រកួត​​តាំង​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ និង​គ្រោង​បញ្ចប់​​នា​ថ្ងៃ​ទី​ ៨​ខែ​តុលា​ ឆ្នាំ២០១៧ ​ខាង។ ពាន​នេះ​​មាន​​ក្រុម​ចូល​រួម​ប្រកួត​​៧​​គឺ​ក្រុម​នគរបាល​ ទេសចរណ៍​ ​​កូន​នាគ​បឹង​កន្សែង​ អាស៊ាន​ កូន​នាគ​ឦសាន​ យុវជន​បរកែវ និង​យុវជន​តឺន ។

រហូត​ដល់​ពេល​នេះ​បាន​រក​ឃើញ​៤​ក្រុម​ចុង​ក្រោយ​ហើយ​សម្រាប់​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ។ ក្រុម​ជើង​ឯក​មហាជន​ពីរ​សម័យ​កាល​ អាស៊ាន​ ក្រុម​យុវជន​តឺន​ ​យុវជន​បរកែវ​ និង​ក្រុមទេសចរណ៍​ដែល​ឡើង​វគ្គ​បន្ត។

ពាន​រង្វាន់​នេះ​គឺ​បង្កើត​​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​​​ក្នុង​នោះ​ក្រុម​នីមួយ​ៗ​បាន​ចូល​រួម​ជា​ថវិកា​២៥០០០០ រៀល។

ការ​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ថ្ងៃ​សៅរ៍​ទី​ ​៧​ ខែ​តុលា​ ឆ្នាំ២០១៧​

  • អាស៊ាន vs យុវជនតឺន

  • យុវជន​បរកែវ vs ទេសចរណ៍

ក្រុមយុវជន​បរកែវ
ក្រុម​អាស៊ាន
ក្រុម​យុវជន​តឹន
ក្រុម​ទេសចរណ៍

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី