• 2014-11-11 15:19:02
  • បាល់ទាត់

ក្ដៅៗ! David Moyes ក្លាយ​ជា​គ្រូ​ថ្មី​នៃ​ក្រុម​មួយ​នៅ La Liga

  • 2014-11-11 15:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក David Moyes ដែល​ធ្លាប់​ត្រូវ​បាន​គេ​បាញ់​មិន​សំចៃ​ដៃ​ពេញ​អ៊ិនធើណិត​កន្លង​មក​នោះ ពេល​នេះ​អាច​រក​ទ្រនំ​ថ្មី​ឃើញ​ហើយ គឺ Real Sociedad។

 

ក្លិប​នៅ​ក្របខណ្ឌ​កំពូល​ La Liga របស់​អេស្ប៉ាញ​មួយ​នេះ បាន​ប្រកាស​ជា​ផ្លូវការ ​តែងតាំង Moyes ជា​អ្នក​ចាត់ការ​ថ្មី ជំនួស​លោក Jagoba Arrasate ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ​ក្រោយ​ដឹក​នាំ​មិន​បាន​ល្អ​សោះ​នា​ដើម​រដូវ​កាល​នេះ ពោល​គឺ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​១៥ La Liga។

 

 

នេះ​ជា​ការងារ​ដំបូង​ហើយ​សម្រាប់ Moyes គិត​ចាប់​តាំង​ពី​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ Man Utd ក្រោយ​ដឹក​នាំ​បាន​ត្រឹម​១០ខែ។ អ្នក​ចាត់ការ​សញ្ជាតិ​ស្កុតឡែន​ វ័យ​៥១ឆ្នាំ​រូប​នេះ​ នឹង​ត្រូវ​ដឹក​នាំ Sociedad រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ ខណៈ​ប្រកួត​ដែល​លោក​ដឹក​នាំ​ដំបូង គឺ​ពេល​ប៉ះ Deportivo នៅ​ថ្ងៃ​​ទី​២២ វិច្ឆិកា​ខាង​មុខ។

 

នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ក្លិប Real Sociedad បាន​សរសេរ​ថា៖ "ក្លិប​បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ David Moyes ជា​ផ្លូវ​ការ​ហើយ។ ព័ត៌មាន​លម្អិត​នឹង​ត្រូវ​បង្ហាញ​នៅ​ក្នុង​ពិធី​បង្ហាញ​មុខ​អ្នក​ចាត់ការ​ថ្មី​រូប​នេះ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ (ត្រូវ​នឹង​រសៀល​នៅ​កម្ពុជា)”។

 

Real Sociedad បង្ហោះ​រូប​នេះ​នៅ​លើ​ Twitter របស់​ខ្លួន

 

Moyes ធ្លាប់​ដឹក​នាំ​ក្រុម​ Preston North End (១៩៩៨-២០០២), Everton (២០០២-២០១៣) មុន​ចូល​ជំនួស​តំណែង​ Sir Alex Ferguson នៅ Old Trafford នា​ដើម​រដូវ​កាល ២០១៣-២០១៤ ប៉ុន្តែ​ត្រូវ​បណ្ដេញ​ចេញ​ ក្រោយ​បិសាច​ក្រហម​បាន​ត្រឹម​លេខ​៧នា​រដូវ​កាល​នោះ។

 

ចាំ​មើល៍ Moyes អាច​ស្ដារ​មុខមាត់​របស់​ខ្លួន​វិញ​បាន​ដែរ​ឬ​ទេ?

 

ចុច​អាន៖ កូន​ប្រុស​ Beckham ​ទៅ​លេង​ឱ្យ​ Arsenal ​

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ bbc​​

មតិយោបល់