• 2017-09-26 08:33:00
  • បាល់ទាត់

Barry បំបែក​កំណត់ត្រា​ Ryan Giggs ក្រោយ​លេង​ទល់​ Arsenal

  • 2017-09-26 08:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Barry បាន​ក្លាយ​ជា​កីឡាករ​ដែល​លេង​​នៅ​ Premier League បាន​ច្រើន​ប្រកួត​ជាង​គេ​ក្រោយ​ចូល​លេង​ឲ្យ​ West Brom ទល់​នឹង​ Arsenal កាល​ពី​យប់​មិញ។

Gareth Barry

រាប់​ទាំង​ប្រកួត​ចាញ់​ Arsenal ២-០ ខ្សែ​បម្រើ​វ័យ​៣៦​ឆ្នាំ​ពេល​នេះ​លេង​នៅ​លីគ​កំពូល​អង់គ្លេស​ចំនួន​៦៣៣​ប្រកួត​ហើយ​ ផ្ដួល​កំណត់ត្រា​ចាស់​របស់​វីរបុរស​ Manchester United គឺ​ Ryan Giggs ដែល​លេង​បាន​ ៦៣២​ប្រកួត។

កីឡាករ​សញ្ជាតិ​អង់គ្លេស​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ Aston Villa ក្នុង​ឆ្នាំ​១៩៩៨ រួច​បន្ត​លេង​នៅ​ Manchester City, Everton និង​បច្ចុប្បន្ន​គឺ​ West Brom។ ក្នុង​នាម​ជា​ខ្សែ​បម្រើ​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​៥២​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ (Assist) បាន​៦៣​ដង៕

ចុចអាន៖

ប្រភព៖ Goal ប្រែសម្រួល៖ វីរ៉ុត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី