• 2017-09-11 07:44:11
  • បាល់ទាត់

ថៃ វៀតណាម ម៉ាឡេស៊ី ចេញ​​បដិសេធ​រឿង​កំណត់​គ្រាប់​បាល់​ទុក​មុន​នៅ​ស៊ីហ្គេម​

  • 2017-09-11 07:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​លើក​ទី​២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី សារព័ត៌មាន​ The Straits Times  បាន​ចុះ​ថា ការ​ប្រកួត​បាល់ទាត់​៣ប្រកួត​រួម​មាន៖ U22 ម៉ាឡេស៊ី vs U22 ឡាវ, U22 វៀតណាម vs U22 កម្ពុជា និង U22 ថៃ vs U22 កម្ពុជា មាន​ការ​គិត​លទ្ធផល​ទុក​​មុន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​​សហព័ន្ធ​​បាល់ទាត់​និង​គ្រូ​បង្វឹក​​នៃ​ប្រទេស​មួយ​ចំនួន​ខាង​លើ​​បាន​ចេញ​មក​បដិសេធ​នឹង​បញ្ហា​នេះ​ទាំង​ស្រុង។ លោក Worrawoot Srimakha ដែល​ជា​គ្រូ​ U22 ថៃ​បាន​ចេញ​មក​និយាយ​​កាល​ពី​​ចុង​សប្ដាហ៍​​​​ទៅ​កាន់​កាសែត​ក្នុង​ស្រុក​ថា៖ "ខ្ញុំ​បាន​ឭ​​​ពី​បញ្ហា​នេះ​ចេញ​ពី​សារព័ត៌មាន។ វា​គ្រាន់​តែ​ជា​ការ​សង្កេត​ពី​សំណាក់​សារព័ត៌មាន​បរទេស​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខ្ញុំ​អាច​ធានា​​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​បាន​ថា ថៃ​​មិន​​បាន​ប្រព្រឹត្តិ​​​បែប​នេះ​ទេ។

ចំណែក​ខាង​សហព័ន្ធ​​បាល់ទាត់​របស់​ប្រទេស​វៀតណាម​ហៅ​កាត់​ថា (VFF) ​ក៏​បាន​មក​បក​ស្រាយ​​​កាល​ពី​ម្សិលម្ង៉ៃ​​ដូច​គ្នា​ថា៖ " VFF សូម​បញ្ជាក់​​ឲ្យ​ច្បាស់ ហើយ​ពួក​យើង​​មាន​មន្ត្រី​ត្រួតពិនិត្យ​​អំឡុង​ពេល​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៩។ យោងតាម​ការ​ស៊ើបអង្កេត ក្រុម​បាល់ទាត់​វៀតណាម​ U22​ មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គិត​ទុក​លទ្ធផល​​មុន​ទេ"។

ទន្ទឹម​គ្នា​នេះ​យោង​តាម​ប្រភព​សារព័ត៌មាន football-tribe ចុះផ្សាយ​ម្សិលមិញ​ លោក Ong Kim Swee ជា​គ្រូ U22 ម៉ាឡេស៊ី​បាន​ចេញ​មក​បដិសេធ​ថា ក្រុម​លោក មិនដែល​​​ទៅ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រឿង​គិត​គ្រាប់​បាល់​ទេ​នៅ​ស៊ីហ្គេម។ ការ​ឈ្នះ​ ៣-១ លើ​ក្រុម​ឡាវ​គឺ​ជា​រឿង​​ច្បាស់​លាស់ កីឡាករ​របស់​យើង​បាន​ខិតខំ​រក​គ្រាប់​បាល់​អស់​ពី​ចិត្ត។

ងាក​មក​កម្ពុជា​វិញ យោង​តាម​​សារព័ត៌មាន ThmeyThmey លោក  ម៉ៃ តុលា ដែល​ជា​​អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​បាន​អះអាង​ថា ក្រោយ FFC ជួប​ប្រជុំ​គ្នា​​គ្រូ​បង្វឹក​ទាំង​អស់​​ដើម្បី​រក​ភស្តុតាង ឃើញ​ថា​គ្មាន​តម្រុយ ឬ​ភស្តុតាង​ណាមួយ​ដែល​ឈាន​ទៅ​ដល់​ការស៊ើបអង្កេត​បន្ថែម​នោះ​ឡើយ​នា​ពេល​បច្ចុប្បន្ន​៕

ចុចអាន៖

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី