• 2017-09-04 07:07:59
  • បាល់ទាត់

ពាន​ស្វាយរៀង​ ខាប់​ក្នុង​​សប្តាហ៍​ទី​៤​ទម្លាយ​សំណាញ់​ទី​គ្នា​៦៨​គ្រាប់​

  • 2017-09-04 07:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ពាន​រង្វាន់​ ស្វាយ​រៀង​ ខាប់​ បាន​បញ្ចប់​សប្ដាហ៍​ទី​៤​ ដែល​មាន​ការ​ប្រកួត​រហូត​ដល់​៨​គូ​នៅ​លើ​វាល​ស្មៅ​​ខៀវ​ខ្ចី​ នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង​ និង​បាន​ទម្លាយ​គ្រាប់​បាល់​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​៦៨​គ្រាប់។

គ្រាប់​បាល់​ទាំង​៦៨​គ្រាប់​​​គឺ​ យុវជន​កណ្តៀង​រាយ​ស្មើ​ក្រុម​វ៉ៃ​គោ​ ៣-៣។ ក្រុម​ សាកល​ United យក​ឈ្នះ​ក្រុម​ United SEZ ដោយ​គ្រាប់​បាល់​៧-៥។ ​ក្រុម​បក្សី​ស្វាយរៀង​យក​ឈ្នះ​ក្រុម​ ផ្សារ​ថូម៉ាក់​ រាជសី​ ដោយ​លទ្ធផល​ ៥-១។ ក្រុម​បាវិត​លត់​​ក្រុម​ Dragon United ដោយ​មិន​ឲ្យ​ត​ដៃ​រួច​ ១៦-០។ ក្រុម​សសយក​សង្កាត់​ស្វាយតឿ​យក​ឈ្នះ​ក្រុម​​មិត្ត​ល្អ​ ៩-១។ ​ក្រុម​រដ្ឋាករ​ទឹក​ស្វាយរៀង​ឈ្នះ​ក្រុម​ចំពាម​យក្ស​​អង្គស្វាយ​ ៦-២។ ​ក្រុម​សសយក​ស្រុក​ស្វាយទាប​បាន​ត្រឹម​ស្មើ​ក្រុម​ វិទ្យាល័យ​ជ្រៃ​ធំ​ ២-២ ខណៈ​ក្រុម​​សសយក​ស្រុក​រមាស​ហែក​ឈ្នះ​ក្រុម​ Panda FC ដោយ​លទ្ធផល​ ៤-២។

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយ​រៀង​ ខាប់​ ឆ្នាំ​២០១៧​ គឺ​ជា​ការៀប​ចំ​លើក​ទី​៣​ហើយ​ ដោយ​លើក​ទី​១​ និង​លើក​ទី​២​ ក្រុម​បាល់ទាត់​ សសយក​ ក្រុងបាវិត​ ជា​ម្ចាស់​ជើង​ឯក​ទាំង​២​ឆ្នាំ។ ចំពោះ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ​ នៃ​កីឡដ្ឋាន​ខេត្តស្វាយ​រៀង។

ដើម្បី​​ឲ្យ​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ​ ច្បាប់​នៃ​ការ​ប្រកួត​ត្រូវ​បាន​កែ​ប្រែ​មួយ​ចំនួន​ ដោយ​នៅ​ឆ្នាំ​នេះ​មាន​ការ​អនុញ្ញាត​​ឲ្យ​នាំ​យក​កីឡាករ​ក្រៅ​ខេត្ត​​បាន​៣​នាក់​ ក្នុង​១ក្រុម។ ការ​លើក​លែង​តែ​កីឡាករ​ក្រៅ​ខេត្ត​ ដែល​មាន​ការងារ​ច្បាស់​លាស់​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ អាច​ចូល​រួម​ប្រកួត​បាន។ ចំពោះ​កីឡាករ​អាជីព​ ក្នុង​ពាន​រង្វាន់​ Metfone​ League ចាប់​ពី​ឆ្នាំ​២០១៥​ ដល់​បច្ចុប្បន្ន​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​នោះ​ទេ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី