• 2017-08-03 03:24:20
  • បាល់ទាត់

៦​ ប្រភេទ​កីឡា​នេះ​​ ដែល​កម្ពុជា​រំពឹង​ឈ្នះ​មេដាយ​មាស​ពី​ស៊ីហ្គេម​ឆ្នាំ​២០១៧

  • 2017-08-03 03:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទម្លាយ​ថា មាន​ប្រភេទ​កីឡា​ចំនួន ៦​ដែល​អាច​រំពឹង​ឈ្នះ​មេដាយ​មាស​​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧​នេះ​គឺ​ ប៉េតង់ តេក្វាន់ដូ សីប៉ាក់តាក្រ ប្រដាល់​សកល ប្រដាល់​សេរី​ និង​វ៉ូស៊ូ។

សម្ដេច​តេជោ ហ៊ុន សែន

​​ថ្លែង​​​ក្នុង​ឱកាស​អត្តពលិក​ចូល​ជួប​សម្ដេច​​ ហ៊ុន សែន ​​​សម្ដេច​បាន​លើក​ឡើង​ថា ​​បើ​តាម​ការ​​សង្ឃឹម​របស់​​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គឺ​ប្រភេទ​កីឡា​ខាង​លើ​ដែល​​កម្ពុជា​សង្ឃឹម​ឈ្នះ​មេដាយ​​មាស។ ​ប៉ុន្តែ​សម្ដេច​ក៏​បាន​ដាស់តឿន​ដែរ​ថា ​គ្រប់​អត្តពលិក​ដែល​សង្ឃឹម​ឈ្នះ​មេដាយ​មាស​​ទាំង​អស់​មិន​ត្រូវ​​ធ្វេសប្រហែស​ឡើយ ពី​ព្រោះ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​ខ្លាំង​ៗ​​យ៉ាង​ច្រើន។ ​កម្ពុជា​បាន​បញ្ជូន​ប្រភេទ​កីឡា​ចំនួន ២៤​ ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ ​នេះ៕ ​​​​​​​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី