• 2017-07-10 04:06:08
  • បាល់ទាត់

៣៥​ក្រុម​ ចូល​រួម​ប្រកួត​ពាន​រង្វាន់​ស្វាយ​រៀង​ លើក​ទី​៣

  • 2017-07-10 04:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ស្វាយរៀង​ ខាប់​ លើក​ទី​៣​ ឆ្នាំ​២០១៧​ បាន​ទទួល​ក្រុម​បាល់ទាត់​មិន​អាជីព​៣៥ក្រុម​ មក​ពី​​ស្រុក​-​ក្រុង​​ទាំង​៨​នៃ​​ខេត្ត​ស្វាយរៀង។ ​​ចំនួន​នេះ​​ប្រៀប​ធៀប​​នឹង​ឆ្នាំ​២០១៦​ដែល​មាន​មាន​ត្រឹម​តែ​២៩​។

ចំពោះ​លក្ខណ​ចូល​រួម​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ផ្តល់​សិទ្ធិ​​ឲ្យ​កីឡាករ​ ក្រៅ​ពី​ខេត្ត​ស្វាយរៀង​៣​នាក់​ប៉ុណ្ណោះ​។ ក្រៅ​ពី​នោះ​សុទ្ធ​ជា​កីឡាករ​ មាន​ស្រុក​កំណើត​​​ និង​រស់​នៅ​ខេត្ត​ស្វាយ​រៀង​ទាំង​អស់។ ក្នុង​​កិច្ច​ប្រជុំ​បច្ចេកទេស​ និង​ចាប់​ពូល​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​​ពិភាក្សា​ និង​ទទួល​មតិ​យោបល់​ សំណូមពរ​ពី​ក្រុម​បាល់ទាត់​ទាំង​អស់​ ដើម្បី​កែ​សម្រួល​ចំណុច​បទ​បញ្ជា​បច្ចេកទេស​មួយ​ចំនួន​ ដែល​ក្រុម​នីមួយ​ៗ​ចូល​រួម​ស្នើ​សុំ​ ក្នុង​ន័យ​បំពេញ​តម្រូវ​ការ​ជា​រួម។

រូប​មន្ត​ក្នុង​ការ​ចាប់​ពូល​ ដោយ​មាន​ក្រុម​បាល់​ទាត់​ដល់​ទៅ​៣៥​ក្រុម​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ បែង​ចែក​ជា​៨​ពូល​ ដោយ​ពូល​ក ខ គ ឃ និង​ង​មាន​៤​ក្រុម​ ខណៈ​ពូល​ ច ឆ និង​ជ​មាន​៥ក្រុម។ ចំពោះ​ដំណើរ​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​សប្ដាហ៍​បន្ទាប់។ ក្រោម​ពី​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល​រួច​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖

ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​ ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ​២០១៥​ ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​ ដែល​មាន​ឯក​ឧត្តម​ ឌី វិជ្ជា​ ជា​ប្រធាន។ ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ និង​កីឡាករ​ យ៉ាង​ច្រើន​ទើប​ស្ថាប័ន​មួយ​នេះ​ជំរុញ​​ឲ្យ​មាន​ការ​ប្រកួត​រៀង​រាល់​ឆ្នាំ​ ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ ក៏​ដូច​ជា​ជំរុញ​​ឲ្យ​ប្រជា​ពលរដ្ឋ​ និង​យុវជន​ យក​ពេល​ទំនេរ​ មក​លេង​កីឡា​។ ការ​ប្រកួត​នឹង​ធ្វើ​រាល់​ថ្ងៃ​សៅរ៍-​អាទិត្យ​ និង​ថ្ងៃ​ឈប់​សម្រាក៕  

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី