• 2017-07-09 09:21:11
  • បាល់ទាត់

មូលហេតុ​​លីគ​ថៃ​​ វ៉ៃ​គ្នា​ផ្អើល​ក្នុង​ការ​ប្រកួត​រវាង Chonburi និង ​Ratchaburi

  • 2017-07-09 09:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​លីគ​កំពូល​ថៃ​រវាង​ Chonburi និង​ Ratchaburi FC កាល​ពី​ថ្ងៃ​សៅរ៍​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​នៅ​អំឡុង​ពេល​ចប់​វគ្គ​ទី​មួយ។​

Thiago Cunha

មូលហេតុ​បង្ក​ឲ្យ​មាន​រឿង​ហេតុ​ខាង​លើ​កើត​ឡើង​ដោយ​សារ​តែ​ Thiago Cunha ខ្សែ​ប្រយុទ្ធ​ Chonburi បាន​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​នៅ​ចប់​វគ្គ​ទី​មួយ​ ហើយ​រូប​គេ​បាន​ជះ​ទឹក​ដាក់​មន្ត្រី​ក្រុម​ Rachaburi បន្ទាប់​ពី​មន្ត្រី​រូប​នោះ​ទៅ​តវ៉ា​ដែរ។

ជា​លទ្ធផល​មន្ត្រី​ក្រុម​ Rachaburi បាន​ដាល់​មុខ​ Cunha រហូត​ការ​ប៉ះ​ទង្គិច​កើត​មាន​កាន់​តែ​ធំ​រវាង​សមាជិក​ក្រុម​ទាំង​សង​ខាង។ កីឡាករ​វ័យ​៣២​ឆ្នាំ​ ជនជាតិ​ប្រេស៊ីល​មិន​ព្រម​បញ្ចប់​​ទេ​នៅ​ពេល​ដើរ​ទៅ​ក្នុង​កីឡដ្ឋាន​ពោល​គឺ​បាន​បបួល​ភាគី​ Rachaburi វ៉ៃ​បន្ត​ទៀត និង​ចាប់​បោក​សន្តិសុខ​ម្នាក់​ដួល​ទៅ​លើ​ដី។

Cunha ត្រូវ​បណ្ដេញ​កាត​ក្រហម​ និង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ​មន្ត្រី​ម្នាក់​របស់​ Ratchaburi ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ថ្ងៃ​នោះ។ រូប​គេ​ទំនង​ជា​ទទួល​ការ​ពិន័យ​បន្ថែម​ទៀត​ពី​សហព័ន្ធ​បាល់ទាត់​ថៃ​ ក្រោយ​ការ​ស៊ើបអង្កេត​ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី